ការបិទខ្ទប់របស់ក្រសួងសុខាភិបាលដែលត្រូវតម្រូវមិនអោយមានការចរាចរណ៏នឹងធ្វេីការធ្វេីដំណេីរទៅកន្លែងដ៏ទៃបានធ្វេីអោយប្រជាជននឹងមនុស្សគ្រប់ឋានះបានត្រូវទទួលរងនៅការលំបាកមួយចំនួនដែរ។នៅក្នុងនោះ
កុំថាឡេីយប្រជាជនសូម្បីតែព្រះសង្ឃក៏មានការលំបាកខ្លាំងណោក្នុងការនិមន្តបិណ្ឌបាតនោះដែរ។ដោយហេតុនេះព្រះសង្ឃដែលធ្វេីការសាងផ្នួសនៅក្នុងព្រះពុទ្ធសាសសនាក៏មានការលំបាកខ្លាំងណាស់ដែរដែលមេីលសភាពរាល់ថ្ងៃពិតជាមានការអាណិតខ្លាំងមែនទែន។
ព្រឹកម៉ិញនេះ នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១ គេប្រទះឃើញ ព្រះគ្រូញាណចរណមុនី ឈន វិបុល ព្រះគ្រូសូត្រស្តាំ វត្តសន្សំកុសល បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទំាងភ្ជាប់សារបង្ហាញពីព្រះទ័យថា ៖“អរគុណណាស់ញោមអ្នកបឹងទំពន់អាត្មាអេីយ ដែលបានយកម្ហូប បន្លែ មកព្យូរទុកអោយនៅខ្លោងទ្វារ ទង្វើទាំងនេះហើយ ដែលចងចិត្តអាត្មាជាប់ មិនជ្រេីសរេីសជម្រកផ្សេង
ស្រលាញ់ពេញបេះដូង ស្គាល់កម្លាំងសេះក្នុងដំណេីរផ្លូវ ស្គាល់មិត្តសត្រូវក្នុងគ្រាអាសន្ន”។ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទំាងមានការចែករំលែកផុសមួយនេះរបស់ ព្រះអង្គយ៉ាងច្រើន រហូតដល់ទៅជិត ៣ពាន់ដងបាត់ទៅហើយ ព្រមរយៈពេលជាង ៣ម៉ោងសោះ។
ក្នុងនោះ មានអ្នកខ្លះបានចូល comment សួរព្រះអង្គថា “បិទវត្តមែនគុណម្ចាស់?” ភ្លាមៗ ព្រះអង្គបានតបថា “ពរបិទ ហេីយឥឡូវចាត់ចូលតំបន់ក្រហមទៀត”។
នៅមានអ្នកខ្លះទៀតបានបង្ហាញពីអារម្មណ៍ថា ៖ ពិតជាទឹកចិត្តអ្នកបុណ្យពិតៗមែន, ខ្ញុំកាណាក៏ក្រហមដែរព្រៈអង្គ, ល្អណាស់ទាន។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះទំាងអស់គ្នា ៖