២០សន្លឹក បង្ហាញពីជីវិតពិត អ្នកធ្វើការនៅជប៉ុន ឃើញហើយគួរឲ្យស្រណោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ថត​រូប​ម្នាក់​មាន​ឈ្មោះ​ថា David Tesinsky បាន​ផ្ដិត​យក​ទិដ្ឋភាព​ពី​ជីវិត​ពិត​នៃ​អ្នក​ធ្វើ​ការ​នៅ​ជប៉ុន បន្ទាប់​ពី​បាន​ទៅ​លេង​កម្សាន្ត​នៅ​ទី​នោះ។
លោក David បាន​ដាក់​ឈ្មោះ​បណ្ដុំ​រូបថត​ទាំង​នោះ​ថា Kraftwerk: “The Man-Machine” ដោយ​សារ​តែ​លោក​គិត​ថា វា​សក្តិសម​នឹង​អ្នក​ធ្វើ​ការ​នៅ​ជប៉ុន​បំផុត ព្រោះ​ពួកគេ​មើល​ទៅ​ដូច​ជា​មនុស្សយន្ត​អីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អស់​រយៈពេល​ជាច្រើន​ឆ្នាំ ពួកគេ​ខ្លះ​ចេញ​ទៅ​ផឹកស៊ី​ជាមួយ​មិត្ត​រួម​ការងារ និង​អតិថិជន រួច​វិលត្រឡប់​មក​ផ្ទះ​វិញ​នៅ​ម៉ោង ២ ព្រឹក មុន​ពេល​ថ្ងៃ​រះ ហើយ​ក្រោក​ឡើង​ទៅ​ធ្វើ​ការ​វិញ។ ជួនកាល ពួកគេ​ដេក​នៅ​តាម​ដង​ផ្លូវ ព្រោះ​តែ​គ្មាន​លុយ​ជិះ​តាក់ស៊ី​ត្រលប់​មក​ផ្ទះ​វិញ​ក៏​មាន​ដែរ។ ពួកគេ​ធ្វើ​ការ ១៤ ម៉ោង ឬ​ច្រើន​ជាង​នេះ​ជា​រៀង​រាល់​ថ្ងៃ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ថតរូប​ខាង​លើ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក David បន្ថែម​ថា ពួកគេ​ដើរ​នៅ​លើ​ដង​ផ្លូវ ទាំង​គ្មាន​អារម្មណ៍​នៅ​ក្នុង​ខ្លួន និង​ផ្ដោត​យ៉ាង​ខ្លាំង​លើ​ការងារ​របស់​ពួកគេ ខណៈ​ពេល​ដែល​ការងារ​នោះ មិន​បាន​ផ្ដល់​អនាគត​ភ្លឺស្វាង​ដល់​ពួកគេ​ឡើយ។ ប៉ុន្តែ​ទស្សនវិស័យ​របស់​ពួកគេ​គឺ​ខុសគ្នា ព្រោះ​អ្នក​ខ្លះ​គិត​ថា ៥ ឆ្នាំ​ទៀត ពួកគេ​នឹង​ឡើង​ឋានៈ​ជា​មិន​ខាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោម​នេះ​គឺ​ជា​រូបភាព ២០ សន្លឹក បង្ហាញ​ពី​ជីវិត​ពិត អ្នក​ធ្វើ​ការ​នៅ​ជប៉ុន ឃើញ​ហើយ​គួរ​ឲ្យ​ស្រណោះ​៖

Leave a Reply