Connect with us

កំសាន្ត&ប្លែកៗ

ទើបតែឃើញ តារាហុងកុងជើងចាស់ អាម៉ាប់ ស្រក់គីឡូខ្លាំង ពេលនេះចេញមុខបកស្រាយមូលហេតុថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហុងកុង៖ រូបថតមួយ​សន្លឹក​​របស់ ​តារាសម្តែង​ជើង​ចាស់​Sammo Hung ដែលអ្នកគ្រប់គ្នា​ស្គាល់លោក​ តាមរយៈតួអង្គអាម៉ាប់ ត្រូវ​បានគេ​បង្ហោះ​ចែក​ចាយ​លើបណ្តាញ​សង្គម​យ៉ាង​ច្រើន ហើយ​ក៏​បាន​ធ្វើ​ឲ្យ​មហាជន​ ​បង្ហាញ​ការ​​​ព្រួយបារម្ភ នៅពេលដែលបានឃើញ រូបភាពស្គមស្គាំងរបស់លោក នាពេលថ្មីៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ​កាលពី​ថ្ងៃទី២៥ ខែឧសភា កន្លងទៅ ​នៅលើទំព័រផ្ទាល់ខ្លួនរបស់ តារាសម្តែង ​Sammo Hung បានចែករំលែករូប​ថត នៃ​ការជួបជុំគ្នាជាមួយ និងមិត្តភក្តិជិតស្និទ្ធ ២ នាក់។ ដោយ​ឡែក​ នៅ​ក្នុង​រូប​ថតនោះ​ អ្នកគាំទ្រភាគច្រើន​ យកចិត្តទុកដាក់ និង​សម្តែងការព្រួយបារម្ភ ជាពិសេសទៅលើរូបរាង និងសុខភាពរបស់Sammo Hung (អាម៉ាប់​) ដែល​មើល​ទៅ​ តារាសម្តែង​ក្បាច់គុណគុនរូប​នេះ ហាក់​ប្បីដូចជា​បាន ស្រកទម្ងន់យ៉ាងច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណាមិញ​ បន្ទាប់​ពី​អ្នក​គាំទ្រ បាន​សម្តែងការ​ព្រួយ​បារម្ភ យ៉ាង​ច្រើន​បែបនេះ​ ហើយ​ភ្លាមៗនោះ ​តារាសម្តែង​ប្រុស​រូប​នេះ ​ក៏​បាន​ចេញ​មក​បកស្រាយ​ផងដែរថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​មាន​សុខភាពល្អ​ណាស់ ហើយ​ការស្រក់ទម្ងន់​របស់​ខ្ញុំ​នេះ គឺដើម្បី​មានសុខភាព​ល្អតែប៉ុណ្ណោះ។ វេជ្ជបណ្ឌិតបានណែនាំឱ្យខ្ញុំ បញ្ចុះទម្ងន់ដើម្បីសុខភាពមានល្អ។ របបអាហារត្រូវគោរពយ៉ាងតឹងរឹង តាមពេលវេលាត្រឹមត្រូវ។ ខ្ញុំមិនត្រូវអនុញ្ញាត​ឲ្យ បរិភោគអាហារដែលមាន ជាតិម្សៅនោះទេ។ រាល់ថ្ងៃរយៈពេល៨ ម៉ោងអាច​បរិភោគ តែអាហារមួយមុខដាច់ខាត និង​មិនត្រូវបាន​អនុញ្ញាត ឲ្យញុំាអាហារសម្រន់ឡើយ។ អ្នករាល់គ្នានិយាយថា ខ្ញុំស្គមនោះ​បញ្ជាក់​ថា​ ខ្ញុំទទួលបានជោគជ័យហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរបញ្ជាក់ផងដែរថា ​តារាសម្តែង​​ជើង​ចាស់ ហុងកុង​ហុង​រូប​នេះ​បាន​ចូលសិល្បៈដំបូង តាំង​តែ​ពី​ឆ្នាំ​១៩៦០ ដែលកាលនោះលោកទើប​តែ​ មាន​វ័យ​ត្រឹម​តែ១៤ឆ្នាំ​​តែប៉ុណ្ណោះ។​​បច្ចុប្បន្ននេះ​លោកមាន​វ័យ​៦៨​ឆ្នាំ ​ហើយលោក​ក៏​នៅ​តែ​បន្ត ​នៅ​អាជីព​ជា​តារាសម្តែងនេះ​ផងដែរ៕​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021