ក្មេងស្រីវ័យ ១២ឆ្នាំ ជនជាតិចិនម្នាក់ ត្រូវទៅធ្វើការចិញ្ចឹមយាយតា ក្រោយពីឪពុកបានស្លា-ប់ចោល ដោយសារគ្រោះថ្-នាក់ចរាចរណ៍។ ចំណែកឯ ម្តាយរបស់នាងវិញ មានប្តីថ្មី មិនគិតគូរពីនា-ងឡើយ ដោយទុកឲ្យរស់នៅជាមួយយាយតាចាស់ជរា គ្មានទីពឹង ។ ម្ល៉ោះហើយ បានជាក្មេងតូចរូបនោះ ត្រូវទទួលខុសត្រូវរកប្រាក់ចំនូល ដើម្បីផ្គត់ផ្គង់ជីវភាព ក៏ដូចដើម្បីចិញ្ចឹមយាយតា ពោលគឺគ្មានពេលវេលាសម្រាប់សិក្សារៀនសូត្រដូចក្មេងៗដទៃទៀតឡើយ។
ថ្វីត្បិតតែការងាររបស់នាង ជាការងារប្រើកំលាំងទាំងស្រុងក្តី ប៉ុន្តែនាងមិនដែលពោលពាក្យថា លំបាកឡើយ ។ តែផ្ទុយទៅវិញនាង ថា «ខ្ញុំសុខចិត្តធ្វើការក្រោមកម្តៅថ្ងៃ ប្រសើរជាងទុកឲ្យយាយតារបស់ខ្ញុំឈឺ» ។ សម្តីប៉ុន្មានមាត់របស់ក្មេងស្រីវ័យ ១២ឆ្នាំ ធ្វើឲ្យមហាជនស្ទើរទប់ទឹកភ្នែកមិនបាន ព្រោះនាងជាចៅកតញ្ញូបំផុត ដែលលះបង់ទាំងកំលាំងកាយចិត្តមើលថែយាយតាជរា ៕