Connect with us

កំសាន្ត&ប្លែកៗ

សហគ្រិនវ័យក្មេង២រូប សុខចិត្តបោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ មកបើកអាជីវកម្មដោយខ្លួនឯង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក Business Cambodia ធ្លាប់បានសរសេរជាអត្ថបទ និងធ្វើជាវីដេអូជាច្រើន ទាក់ទងនឹងការបង្កើតអាជីវកម្ម ការគ្រប់គ្រង់អាជីវកម្ម និងការស្វែងទុននៅក្នុងការចាប់ផ្តើមអាជីវកម្មផ្សេងៗ ជាដើម។ ហើយយើងក៏ធ្លាប់សរសរផងដែរ អំពីសហគ្រិនដែលសុខចិត្តបោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ មកបង្កើតអាជីវកម្មខ្នាតតូចដោយខ្លួនឯង រហូតទទួលបានជោគជ័យខ្លាំង ស្ទើរមិនគួរឱ្យជឿ។ ខាងក្រោមនេះ ជាសហគ្រិនវ័យក្មេង ២រូបផ្សេងទៀត ដែលសុខបោះបង់ប្រាក់ខែខ្ពស់ មកផ្តើមអាជីវកម្មដោយខ្លួនឯង៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. អ្នកស្រី ញៀវ យិនហ្គេច ស្ថាបនិក Queen Bee Café
ព្រោះតែចង់មានមុខរបរផ្ទាល់ខ្លួន ហើយដោយសារមានសម្ពាធខ្លាំងនៅកន្លែងធ្វើការ អ្នកស្រី ញៀវ យិនហ្គេច ស្ថាបនិក Queen Bee Café ដែលជាយីហោកូនខ្មែរមួយ មានលក់ភេសជ្ជៈជាច្រើនប្រភេទរួមទាំងកាហ្វេ និងតែគុជផ្សេងៗ បានសម្រេចចិត្តបោះបង់ការងារដែលអាចរកចំណូលបានខ្ទង់ពាន់ដុល្លារអាមេរិក មកចាប់ផ្តើមរបរលក់កាហ្វេតាមចិញ្ចើមផ្លូវ រហូតអាចក្លាយជាយីហោល្បីក្នុងស្រុកមួយ មានហាងដល់ទៅ ១០សាខា​ និងត្រៀមសម្ពោធសាខាថ្មីមួយបន្ថែមទៀត នាពេលឆាប់ៗខាងមុខនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

#សូមចុះឡាយផេករបស់ខ្ញុំខាងក្រោមនេះ ដើម្បីទទួលបានគំនិតរកស៊ី និងការលើកទឹកចិត្តផ្សេងៗ
ថ្លែងប្រាប់ Business Cambodia សហគ្រិនវ័យ ២៧ឆ្នាំខាងលើនេះ បានឱ្យដឹងថា “ដំបូងឡើយ ខ្ញុំគ្រាន់តែចង់មានមុខរបររកស៊ីមួយ ដែលអាចឈរជើងដោយខ្លួនឯងតែប៉ុណ្ណោះ ហេតុនេះហើយ ទើ​បខ្ញុំទៅរៀនពីរបៀបធ្វើទឹកភេសជ្ជៈពីគេ នៅក្នុងប្រទេស ដោយចំណាយលុយអស់ប្រមាណ ៨០០ដុល្លារអាមេរិក ប៉ុន្តែពេលរៀននោះ មិនសូវជាចេះអ្វីច្រើនទេ តែដោយសារចិត្តស្រលាញ់ ខ្ញុំក៏បានដកលុយមួយផ្នែកទៀត ចំនួន​ ៧០០ដុល្លារ ធ្វើរទេះលក់កាហ្វេច្រកស្បោងតម្លៃ ៣ពាន់រៀល តាមចិញ្ចើមផ្លូវតែម្តងទៅ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតបុគ្គលិកប្រាក់ខែជាង ២ពាន់ដុល្លាររូបនេះ បានបញ្ជាក់ថា គាត់បានផ្តើមអាជីវកម្មដំបូង នៅក្នុងឆ្នាំ២០១៥ ដោយចំណាយដើមទុន ១៥០០ដុល្លារ ហើយការចាប់ផ្តើមរយៈពេល ៣ខែដំបូង គឺមានការខាតជារៀលរាល់ខែ ប៉ុន្តែខាតមិនច្រើនទេត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ ព្រោះអាជីវកម្មគាត់តូច ណាមួយគាត់មានភ្ញៀវជួយទិញច្រើន គ្រាន់តែពេលនោះ ទឹកភេសជ្ជៈគាត់ធ្វើមិនសូវឆ្ងាញ់ ដូច្នេះមិនអាចទាក់ចិត្តភ្ញៀវឱ្យមកទិញជាប់បានឡើយ រហូតចូលដល់ខែទី៤ ទើបគាត់អាចរកប្រាក់ចំណេញវិញបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទទាក់ទងស្ថាបនិក Queen Bee Café (យិនហ្គេច៖ រត់ចោលការងារចំណូល ២ពាន់$ មកលក់កាហ្វេតាមចិញ្ចើមផ្លូវ រហូតអាចបើកហាងចំនួន១០)

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021