ក្រោយមេីលឃេីញការលំបាករបស់នារីម្នាក់ដែលជាប់ធ្វេីចត្តាឡីសក័ហេីយនឹងមានកូនខ្ចីទៀតនោះបានអោយដឹងថាអ្នកស្រីទ្រីដាណាពិតជាអាណិតខ្លាំងមែនទែននឹងអាណិតទៅដល់ក្មេងតូចដែលទេីបតែកេីតនោះឯង
ច
ដែលសភាពម្តាយពេលនោះក៏ពិបាកខ្លាំងដែរសឹងតែគ្មានកម្លាំងដែលអាចនឹងដេីរបាននោះទេ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាងលក់មាស ពេជ្រ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោស
មេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។នៅមុននេះបន្តិចយោងតាមហ្វេកប៊ុករបស់ថៅកែពេជ្ររូបនេះបានបង្ហោះសារថា ប្អូនស្រី និងកូន បានចេញពីពេទ្យវិញហើយ សុខសប្បាយទាំងអស់គ្នា អរគុណបងកងកម្លាំងបាននាំយកថវិកានាងខ្ញុំ 1000$ ទៅប្រគល់ជូនគ្រួសារប្អូននៅបន្ទប់ជួលដែលកំពុងចត្តាឡីស័កម្ដុំអូរ
បែកក្អម ខណ្ឌសែនសុខ។អរគុណក្រុមគ្រូពេទ្យ កម្លាំងមានសមត្ថកិច្ច និងអ្នកទាំងអស់គ្នា ដែលរួមគ្នាជួយគាត់ក្នុងពេលនេះ។ ពេលវេលាកំពុងលំបាក ជាការរួមកម្លាំងគ្នា ដើម្បីជួយគ្នាទៅវិញទៅមក។ សង្ឃឹមថា កូវីដ១៩ នឹងរលត់សាបសូន្យពីទឹកដីកម្ពុជា