Connect with us

កំសាន្ត&ប្លែកៗ

កាលពីយបមុិញនេះបានអោយដឹងថាអ្នក.ជំ.ងឺ.កូ.វី.ដ.១៩ ចំនួន៨៣៤នាក់ ដែលនៅកោះពេជ្រត្រូវបានជាសះស្បើយ,ហេីយក៏ប៉ុន្តែក៏ត្រូវអោយធ្វេី.ច.ត្តា.ឡី.ស.ក័.១៤ថ្ងៃនោះដែរបន្ទាប់ពីត្រឡប់ទៅដល់ផ្ទះ

លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាប្រធានក្រុមដឹកនាំ គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានសរសេរលើក Facebook ផ្លូវការរបស់លោកស្រី អំពីករណីព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន៨៣៤នាក់ នៅមណ្ឌលព្យាបាលកោះពេជ្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការជាសះស្បើយអ្នកជំងឺកូវីដ១៩ ទាំង៨៣៤នាក់នេះ លោកស្រីបានណែនាំឲ្យអ្នកជំងឺទាំងអស់ ត្រូវធ្វើចត្តាឡីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត និងត្រូវធ្វើតេស្តម្តងទៀត នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ពេជ ចន្ទមុន្នី បានណែនាំយ៉ាងដូច្នេះថា «ខ្ញុំសូមផ្តាំផ្ញើដល់បងប្អូន ដែលបានជាសះស្បើយ ហើយត្រឡប់ទៅផ្ទះវិញនោះ សុំមេត្តាបន្តធ្វើចត្តាលីស័កនៅផ្ទះបន្ត និងបន្តអនុវត្តន៍នូវដំបូន្មានរបស់គ្រូពេទ្យ និងត្រូវត្រលប់មកយកសំណាកវិញនៅថ្ងៃទី១៣»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោកស្រីបានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោប្រឆាំង Covid 19 និងក្រុមសេវាជួរមុខទាំងអស់ ដែលបានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺទាំងអស់ ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកំលាំង ដែលបានខិតខំប្រឹងប្រែងការពាររៀបចំ និងសំរួលសណ្តាប់ធ្នាប់ នៅមណ្ឌលព្យាបាលកោះពេជ្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីក៏បានជូនពរដល់បងប្អូន ដែលនៅបន្តការព្យាបាលជំងឺកូវីដ១៩ទាំងអស់ ឆាប់ជាសះស្បើយ នឹងអាចត្រឡប់ទៅផ្ទះវិញ ក្នុងពេលឆាប់ៗ៕ ប្រភព៖ freshnewsasia

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021