Connect with us

កំសាន្ត&ប្លែកៗ

បុរសម្នាក់តែងតែថតរូប Selfie ដោយសើចស្ញេញ ជាមួយសត្វក្របីរបស់ខ្លួន កំពុងល្បីពេញហ្វេសប៊ុក !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗ​នេះ រូបថត​ស៊ែ​ល​ហ្វ៊ី​ជាច្រើន​សន្លឹក​រប​ស់បុរ​សម្នាក់ ដែល​បង្ហាញ​ស្នាមញញឹម​ជាមួយ​សត្វ​ក្របី​របស់ខ្លួន បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍ និង ​មានការ​ចែករំលែក​យ៉ាងច្រើន​លើសលប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ខាងលើ​មានឈ្មោះ Surat Phaeoket អាយុ ៣៤​ឆ្នាំ មានមុខរ​បរជាកសិក ហើយ​រូបថត ស៊ែ​ល​ហ្វ៊ី ជាច្រើន​សន្លឹក​ដែល​គាត់​បាន​ថត​ជាមួយ​សត្វ​ក្របី​របស់គាត់ ២​ក្បាល​មានឈ្មោះ Kao Hom និង Tongkum នេះ គឺ​គាត់​បាន​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​តាំងតែ​ពី​អាទិត្យ​មុន​មកម្ល៉េះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Surat Phaeoket បានឱ្យដឹងថា លោក​មានចិត្ត​ស្រឡាញ់​សត្វ​ក្របី​តាំងពី​តូច​ម្ល៉េះ ហើយ​គ្រួសារ​របស់លោក ក៏​ធ្លាប់​ប្រាប់ថា ធ្លាប់​ចិញ្ចឹម​ក្របី​កាលពីមុន តែ​ពេល​លោក​ដឹងក្ដី​ពុំ​ឃើញ​មាន​សត្វ​ក្របី​មួយ​ក្បាល​ឡើយ ។ កាលពី​ប៉ុន្មាន​ឆ្នាំមុន Surat Phaeoket គឺជា​អ្នក​ដាំ​ដំណាំ​អំពៅ​ម្នាក់ ដែល​តែងតែ​ប្រើប្រាស់​ជី និង​ថ្នាំ​គីមី ប៉ុន្តែ​ក្រោយមក​ការដាំដុះ​របស់លោក ក៏​ធ្លាក់ចុះ​ដោយសារតែ​អំពៅ​ធ្លាក់​ថ្លៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Surat Phaeoket បន្តថា លោក​គិតថា លោក​មាន​សុខភាព​មិនល្អ​ឡើយ ដែល​ធ្លាប់​ប្រើប្រាស់​សារធាតុ​គីមី​ជាច្រើន ដូចនេះ​ថ្ងៃមួយ​លោក ក៏បាន​ទៅ​សិក្សា​វគ្គ​ខ្លី​ស្ដីអំពី​ការចិញ្ចឹម​សត្វ រហូតដល់​លោក​ហ៊ាន​សម្រេចចិត្ត​ខ្ចីលុយ​ធនាគារ​រដ្ឋ Buffalo Bank ដើម្បី​យកមក​ទិញ​ក្របី​ចំនួន ២​ក្បាល ប៉ុន្តែ​រហូតមក​ដល់ពេលនេះ លោក​មាន​ក្របី​រហូតដល់ ៥​ក្បាល ហើយ​លោក​កំពុងតែ​រីករាយ​ជា​ក្ដី​ស្រមៃ​របស់លោក ដែលជា​មនុស្ស​ស្រឡាញ់​សត្វ​ក្របី ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021