ជីវិតជាប្តីប្រពន្ធ គឺជាការចាប់ផ្ដើមនៃចំនុចដ៏សំខាន់រួមគ្នាមួយ រវាងមនុស្សស្រី និងមនុស្សប្រុសក្នុងការបង្កើតគ្រួសារ បង្កើតក្តីសង្ឃឹម បង្កើតអនាគត ជាពិសេសសុភមង្គលដ៏ពិតប្រាកដ ដែលវាពិតជារឿងមួយមិនមែនងាយស្រួលនោះ គឺចាំបាច់ឲ្យយើងទាំង២នាក់ត្រូវចេះយោគយល់អធ្យាស្រ័យចំពោះគ្នា និងចេះស្រលាញ់គ្នាផងដែរ។
យ៉ាងណាមិញ ក្រឡេកមកមេីលពីប្តីប្រពន្ធមួយគូនេះវិញ បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសស្រ្តីជាប្រពន្ធមួយចំនួនមានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ដែលបុរសរូបនេះបានបំពេញកាតព្វកិច្ចជាប្តីដ៏ល្អ ដោយការយកចិត្តទុកដាក់គិតគូដល់ប្រពន្ធច្រើនជាងខ្លួនឯងនោះ។
ក្នុងនោះដែរ បេីយោងតាមរយៈគេហទំព័រផេកហ្វេសប៊ុកមួយដែលមានឈ្មោះ “ពិភពបោះដុំគ្រឿងក្រអូប“ ដែលបានបង្ហោះនូវរូបភាពទាំងនេះ ព្រមទាំងបានសរសេររៀបរាប់ប្រាប់ឲ្យដឹងថា៖«សុខចិត្តអត់ខ្លួនឯងដើម្បីតែអូន ទូរសព្ទ័មិនហ៊ានប្រើអាល្អទេ សុខចិត្តទិញអោយអូនហើយ ខ្លួនឯងប្រើអាចាស់សិន»។