ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា យឿន ពិសី គឺជាម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ ដែលពេលនោះរូបលោក បានទទួលការផ្ញើសារបោះឆ្នោតច្រើនជាង ក្នុងចំណោមបេក្ខជនដែលចូលរួមប្រឡងជាច្រើននាក់ទៀត នេះក៏ព្រោះតែ ពិសី មានទឹកដមសំនៀងយ៉ាងពិរោះរណ្តំ ទើបអាចទាក់ចិត្តអ្នកគាំទ្របាន។
លុះមដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នេះ យឿន ពិសី បានរកឃើញស្នេហ៍ពិត ដោយខាងស្រិមានឈ្មោះ ហេង កក្តដា ហើយអ្នកទាំងពីរបានសម្រេចចចូលរោងការនៅថ្ងៃនេះម្តង ព្រមទាំងមានការចូលរួមពីសំណាកភ្ញៀវកិតិ្តយសទាំងសងខាង ប្រកបដោយក្តីសប្បាយរីករាយ គ្រប់ៗគ្នា រីឯកូនកំលោះ និង កូនក្រមុំ ញញឹមបិទមាត់មិនជិត ក្នុងថ្ងៃដ៏មានសិរីសួស្តីនេះ។
បង្កជាការចាប់អារម្មណ៍ពីសំណាក់ហ្វេនៗ ដែលជាអ្នកគាំទ្រលោកផ្ទាល់ ក៏ដូចជាមហាជនទូទៅ អំពីទំនាក់ទំនងស្នេហាដ៏សែនស្និតរមួត ផ្អែមល្អែម ចាក់ទឹកពុំលិច រវាងលោក និងភរិយាដែលមើលទៅមង្គលរវាងអ្នកទាំងពីរប្រព្រឹត្តទៅប្រកបដោយការស្រលាញ់គ្នាទៅវិញទៅមក រស់នៅក្នុងសុភមង្គល ដោយពុំមានការរើសអើងរវាងគ្នា និងគ្នាឡើយ។
ទើបតែកន្លងថ្ងៃរៀបការអស់រយៈពេលជាច្រើនខែរួមមក ពេលនេះ យឿន ពិសី បានក្លាយជាប៉ាគេហើយ នេះបើតាមកាបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ ម្ចាស់ពានរង្វាន់ Cambodia Got Talent រូបនេះបានបង្ហោះសារថា ៖ “យេ យេ ស៊ុបប្រាយបងប្អូនហើយ ខ្ញុំមានហើយ ខ្ញុំជិតបានក្លាយជាឪពុករបស់កូនខ្ញុំហើយ”។