Connect with us

កំសាន្ត&ប្លែកៗ

នេះហេីយជាទឹកចិត្តដ៏ល្អដែលមហាជនចង់ចាំមិនភ្លេច…! ទោះបីពេលនេះ អ្នក ស្រី ទ្រីដាណា ត្រូវសម្រាកនៅផ្ទះមែនពិតតែអ្នកស្រីបានធ្វេីការបង្ហោះសារលេីកទឹកចិត្តដល់បងប្អូនទាំងអស់ដោយអត្ថន័យខ្លឹមសារដ៏ជ្រាជ្រៅបែបនេះថា…!

ក្រោយមានវិបត្តិធ្ងន់ធ្ងរនៅក្នុងសម័យនេះបានអោយដឹងថាប្រជាជនជាច្រេីនបានត្រូវស្នាក់នៅក្នុងផ្ទះមួយរយះសិនដេីម្បីធ្វេីការទប់ស្កាត់កុំអោយមានការចរាចរណ៏ដេីម្បីជាវិធីនៅក្នុងការទប់ស្កាត់កុំអោយមានការឆ្លងរីករាលដាលបន្តបន្ថែមទៀត។អ្នកទាំងអស់គ្នាច្បាស់ជាដឹងណាសនៅក្នុងថ្ងៃណាក៏មានករណីឆ្លងកេីតឡេីងឥតឈប់ឈរដែរស្ថិតនៅក្នុងកាលះទេសះនេះមានតែធ្វេីតាមរដ្ឋាភិបាលប្រាបទេីបជាជម្រេីសដ៏ល្អសម្រាប់យេីងទាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អស់គ្នានៅពេលនេះ។ក៏ប៉ុន្តែស្ថិតនៅក្នុងពេលដ៏លំបាកនេះបានយេីងដឹងថាមានអ្នកណាខ្លះដែលមានចិត្តនឹងសន្តោសដល់អ្នកខ្វះខាតហេីយក៏សូំថ្លែងអំណរអរគុណទៅដល់សប្បុរសជនទាំងអស់គ្នាដែលមានចិត្តនឹងការអាណិតអាសូរទៅដល់អ្នកខ្វះខាតនឹងអ្នកដែលកំពុងតែជួបបញ្ហានៅក្នុការលះទេសះណេះវាពិតជាលំបាកណាស់ជាពិសេសអ្នកដែលខ្វះខាតតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃម្សិលមិញនេះ គេបានឃើញលោកស្រី ទ្រី ដាណា បានធ្វើការបង្ហោះរូបភាពមួយសន្លឹក ភ្ជាមនូវសារពិសេសមួយចែកជូនហ្វេនៗ អានចប់ពិតជារំភើបចិត្តនិងមានកម្លាំងចិត្ត និង បាត់អស់ភាពតានតឹងមួយចំនួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ អ្នកស្រី ទ្រី ដាណា បានប្រាប់បែបនេះថា៖ “ជាង១០ថ្ងៃហើយ ដែលយើងសម្រាកនៅផ្ទះ ដោយគោរពតាមវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។ ខ្ញុំមិនដឹងថា អំឡុងពេលនេះបងប្អូនបានធ្វើអ្វីខ្លះទេ តែសម្រាប់នាងខ្ញុំបានចាត់ទុកវាជាឱកាស សម្រាប់ស្វែងរកគំនិតថ្មី យុទ្ធសាស្ត្រថ្មី ដើម្បីទីផ្សារនាពេលខាងមុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅផ្ទះត្រូវរៀនបង្កើតឱកាសថ្មី ព្រោះខួរក្បាលយើងបានសម្រាកច្រើន យើងបានគិតច្រើន ដើម្បីបង្កើតគំនិតថ្មីៗ និងត្រៀមខ្លួនថាធ្វើអ្វីក្រោយពេលចប់កូវីដ ដើម្បីឱ្យយើងបានធូរធារជាងមុនផង និងដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចជាតិឡើងវិញផង។ ជាពិសេស ត្រូវពង្រឹងស្មារតីទទួលខុសត្រូវ និងការចែករំលែក កុំធ្វើអ្វីដដែលៗ ដើម្បីតែលទ្ធផលដដែល ត្រូវធ្វើឱ្យប្រសើរជាងមុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះចាត់ទុកថាយើងកំពុងសម្រាកលំហែធ្វើផែនការ ហើយនៅពេលចប់កូវីដ គឺយើងនឹងចាប់ផ្ដើមបញ្ចេញសកម្មភាពភ្លាម ឱ្យបានលឿន ដើម្បីធ្វើអ្វីៗបានមុនគេ។ សម្រាប់នាងខ្ញុំ ក្នុងអំឡុងពេលនៅផ្ទះប៉ុន្មានថ្ងៃនេះ បានគិតរកគំនិតថ្មីជាច្រើន ហើយជឿជាក់ 100% ថានឹងសម្រេចវាបាន។ សង្ឃឹមថាបងប្អូន អាចធ្វើបានដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងខ្ញុំក៏មានអារម្មណ៍ថាអាណិត ចំពោះអ្នកដែលគ្មានលទ្ធភាពផ្គត់ផ្គង់ខ្លួនឯងពេលនេះ គឺមានតែការរួមចំណែកជួយជ្រោមជ្រែក ដោយនាងខ្ញុំផ្ទាល់ បានចូលរួមជួយខ្លះ ហើយអ្នកមានលទ្ធភាពមួយចំនួនធំទៀត ក៏កំពុងធ្វើសកម្មភាព។ សម្រាប់បងប្អូន មានតែពាក្យជូនពរ ឱ្យឆាប់បានបំពេញការងារវិញប៉ុណ្ណោះ

នាងខ្ញុំ នៅតែសង្ឃឹមថា កូវីដនឹងរលាយបាត់ឆាប់ៗពីកម្ពុជា។ អរគុណថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ សមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋ ដែលចូលរួមទាំងអស់គ្នា”៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021