Connect with us

កំសាន្ត&ប្លែកៗ

យន្តហោះ​ទោះ​ត្រូវ​រន្ទះ​បាញ់​ក៏​មិន​អី​ដែរ ដឹង​មូលហេតុ​អ្វី​ទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​មិន​ដឹង​ប្រហែល​ជា​យល់​ថា​យន្តហោះ​អាច​ផ្ទុះ​ឆេះ​ ឬ ធ្លាក់​នៅ​ពេល​ត្រូវ​រន្ទះ​បាញ់​ចំ​ ប៉ុន្តែ​ធាតុ​ពិត​រន្ទះ​មិន​មាន​ឥទ្ធិពល​អ្វី​ធ្វើ​ឲ្យ​យន្តហោះ​កោត​ខ្លាច​នោះ​ទេ។ តាម​ពិត​ទៅ​​តាម​ការ​ប៉ាន់​ស្មាន​ជា​មធ្យម​​រន្ទះ​បាញ់​យន្តហោះ​​នីមួយៗ​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​ឆ្នាំ​ ប៉ុន្តែ​ការ​បាញ់​នេះ​មិន​បាន​ធ្វើ​ឲ្យ​យន្តហោះ​ធ្លាក់​ម្ដង​ណា​ឡើយ​ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៦៣ មក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យន្តហោះ​រចនា​ឡើង​ដោយ​អាច​ទ្រាំទ្រ​នឹង​​កម្លាំង​​អគ្គិសនី​រាប់​សែន​អំពែ​បាន ពោល​អាច​ទ្រាំទ្រ​លើស​ពី​កម្លាំង​ដែល​រន្ទះ​បាញ់​អាច​បង្កើត​បាន​ទៅ​ទៀត។ ការ​ការពារ​ដំបូង​របស់​​យន្តហោះ​គឺ​ត្រូវ​ប្រាកដ​ថា​​ធុង​ផ្ទុក​ប្រេង​ឥន្ធនៈ​​ត្រូវ​បាន​ស្រោប​យ៉ាង​ជិត​បំផុត​ ដូច​នេះ​ពេល​មាន​រន្ទះ​បាញ់​ក៏​មិន​អាច​បង្ក​ជា​ការ​ផ្ទុះ​បាន​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​ពី​ការ​ការពារ​នេះ​​ស្បែក​ខាង​ក្រៅ​របស់​យន្តហោះ​​ដែល​ជា​សារធាតុ​អាលុយមីញ៉ូម​រចនា​ឡើង​ដែល​អាច​នាំ​ថាមពល​អគ្គិសនី​​​​ឲ្យ​ចេញ​​ឆ្ងាយ​ពី​យន្តហោះ។ នៅ​ពេល​យន្តហោះ​​ត្រូវ​រន្ទះ​បាញ់​ កម្លាំង​អគ្គិសនី​ដល់​ ២០០ ០០០ អំពែ​នឹង​បញ្ជូន​ចូល​ទៅ​ក្នុង​ស្បែក​យន្តហោះ។ កម្លាំង​អគ្គិសនី​នេះ​រត់​ពេញ​តួ​ខ្លួន​ខាង​ក្រៅ​របស់​យន្តហោះ​​ បន្ទាប់​មក​ក៏​ខ្ទាត​ចេញ​ទៅ​​ក្នុង​​លំហអាកាស ដោយ​សារ​តែ​ឥទ្ធិពល​របស់​​ឧបករណ៍​រាង​ដូច​អង់តែន​ឈ្មោះ​ថា​ Static Wicks។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​វិញ​ទៀត​ដោយ​សារ​តែ​ប្រព័ន្ធ​បច្ចេកវិទ្យា​រ៉ាដា​កាន់​តែ​ទំនើប​ទៅ​​ក៏​បាន​រួម​ចំណែក​ជួយ​ឲ្យ​ពីឡុត​​ជៀស​ពី​ខ្សែ​ហោះហើរ​ដែល​មាន​រន្ទះ​បាញ់​បាន​ផង​ដែរ។ មាន​កត្តា​ចម្លែក​មួយ​គឺ​​យន្តហោះ​រង​​ការ​គំរាម​កំហែង​ខ្លាំង​បំផុត​ពី​រន្ទះ​បាញ់​នៅ​ពេល​យន្តហោះ​​​ស្ថិត​នៅ​លើ​​ផ្ទៃ​ដី។ សកម្មភាព​ដូច​ជា​ចាក់​បំពេញ​ប្រេង​ឥន្ធនៈ, យក​ទំនិញ​ចេញ​ពី​យន្តហោះ និង ប្រើ​ប្រាស់​ជណ្ដើរ​ដែក​​សម្រាប់​ចម្លង​អ្នក​ដំណើរ​ចេញ​អំឡុង​ពេល​មាន​រន្ទះ​បាញ់​ អាច​ជា​រឿង​គ្រោះ​ថ្នាក់​បំផុត៕​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021