មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធ ដែលជាអាជីវករផ្សារដើមគ បាន លួ .ច រត់ចេញពីរាជធានីភ្នំពេញទៅស្រុកកំណើត
ដែលស្ថិតនៅភូមិព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានរថយន្ដសាមុយរបស់មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ចុះយកទៅធ្វើ ច .ត្តា .ឡី .ស័ .ក និងយកសំណាករកកូវីដ១៩ នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។
បើតាមលោក កែ ជិនបុត្រ ប្រធានមណ្ឌលសុខភាពព្រែកដំបូកបានឲ្យដឹងថា ប្តីប្រពន្ធពីរនាក់នោះប្តីមានឈ្មោះ ង៉ុយ អាន់ ភេទប្រុស អាយុ២៣ឆ្នាំ និងប្រពន្ធមានឈ្មោះ ណយ ស្រីកែវ អាយុ២០ឆ្នាំ ដែលពួកគាត់ជាអាជីវករលក់ដូរនៅផ្សារដើមគរ។
លោកបានបន្តថា ប្តីប្រពន្ធទាំងពីរនាក់នេះ ចេញពីភ្នំពេញកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ហើយដោយមានអាការៈមិនសូវស្រួលខ្លួនបានចូលទៅព្យាបាលនៅពេទ្យព្រែកតាម៉ាក់
ហើយបានបន្តដំណើរមកដល់ភូមិព្រែកដំបូក នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ លោកបានបន្ថែមទៀតថា បន្ទាប់ពីទទួលបានដំណឹងពីរនាក់ប្តីប្រពន្ធមកពីភ្នំពេញភ្លាម
លោកបានចុះសួរនាំនិងរាយការណ៍ទៅស្រុកប្រតិបត្តិស្រីសន្ធរហើយ បានបញ្ជូនរថយន្តមកដឹកពីរនាក់ប្តីប្រពន្ធនោះទៅធ្វើ ច .ត្តា .ឡី .ស័ .ក និងយកសំណាកនៅខេត្តកំពង់ចាម នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។
គួរបញ្ជាក់ថា ប្តីប្រពន្ធពីរនាក់នេះ ធ្លាប់បានធ្វើតេស្តរកូវីដ១៩តាមរយៈឧបករណ៍តេស្តរហ័សកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដោយលទ្ធផលអវិជ្ជមាន
ហើយត្រូវធ្វើ ច .ត្តា .ឡី .ស័ .ក ដើម្បីតាមដានសុខភាពយកសំណាកជាលើកទី២ទៀត តែបាននាំគ្នា លួ .ច រត់គេចចេញពីភ្នំពេញទៅស្រុកកំណើតតែម្តង។