អ្នកទាំងអស់គ្នាបានដឹងហេីយថាកន្លងមកនេះមុននឹងមិនទាន់មានការកេីតហេតុនៅការឆ្លងជំងឺកូវីដ១៩ប្រទេសយេីងឃេីញថាមានការសម្បូរសប្បាយខ្លាំងណាស់នឹងមានការលេចចេញនៅឧកញ៉ាល្អៗជាច្រេីនដែលបានបង្ហាញពីវិធីល្អៗនឹងប្រាប៉ពីការរិះរកនៃចំណូលជាច្រេីន។បងប្អុនប្រាកដជាបានដឹងហេីយថាឧកញ៉ា ម៉ុងឬទ្ធី បានធ្វេីការយ៉ាងមមារញឹកជាមួយនឹងកសិកម្មដែលបានបង្ហាញនៅវិធីគ្រប់បែបយ៉ាងសម្រាប់ការចិញ្ចឹមសត្វ
នឹងការដាំដំណាដែលប្រជាជនរបស់យេីងបានធ្វេីការអនុវត្តតាមជាច្រេីន។មិនត្រឹមតែប៉ុណ្ណោះការរស់នៅរបស់លោកឧកញ៉ាបានអង្រួនចិត្តទៅដល់មហាជនទាំងឡាយពីព្រោះជីវិតសមញ្ញបែបនេះវាពិតជាល្អខ្លាំងណាស់ជាមួយនឹងគ្រួសារប្រពន្ធកូន។មិនត្រឹមតែប៉ុណ្ណោះលោក ឧកញ៉ា ម៉ុងឬទ្ធី បានធ្វេីអំពេីរសប្បុរសធ៏មជាច្រេីនជូនទៅកសិករនឹងអ្នកខ្វះខាតជាច្រេីនដែលតែងតែមានបញ្ហានឹងជួបនៅការលំបាក។បេីសិនបងប្អូននៅតាមតំបន់ជនបទប្រាកដណាស់ពិតជាស្គាល់លោកឧកញ៉ាច្បាស់ជាងអ្នកនៅភ្នំពេញ។
នៅមុននេះបន្តិច នាយប់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១ បើយោងតាមរយៈ ហ្វេសប៊ុកផេកផ្លូវការរបស់ ឧកញ៉ា ម៉ុង ឫទ្ធី បានប្រាប់ឲ្យដឹងថា ៖“ដេីម្បីជួយរំលែកការលំបាកផ្នែកម្ហូបអាហារ របស់រដ្ឋបាលខេត្តព្រះសីហនុ ថ្ងៃនេះខ្ញុំបានសម្រេចចាប់ផ្តេីមជួយជ្រូក០៣ក្បាល ស្មើនឹង ៣៣៦ គីឡូក្រាម និងពងទាចំនួន ១,០០០គ្រាប់ សម្រាប់ផ្គត់ផ្គង់ ឲ្យក្រុមចុងភៅចំអិនជូន កងកម្លាំងប្រមាណជា៤០០នាក់ រួមជាមួយនិងអ្នកជំងឺប្រមាណជា១០០០នាក់។
បើតាមការឲ្យដឹងពី តំណាងសាលា ខេត្តព្រះសីហនុថា សម្រាប់មួយថ្ងៃៗ មានតម្រូវការ សាច់ជ្រូកជាមធ្យម ៣០០គីឡូក្រាម និងពងទាចំនួន១០០០គ្រាប់ យកមួយថ្ងៃខានមួយថ្ងៃជំហានទី១ ខ្ញុំសម្រេចចិត្តជួយ៥លើកសិន គឺជ្រូក១៥ក្បាល ប្រមាណជា១៥០០ គីឡូក្រាម និងពងទា៥០០០គ្រាប់ បើសភាពការណ៍ជំងឺឆ្លងកូវីដ-១៩ នេះ មិនបានធូរស្បើយទេ
នោះខ្ញុំនឹងបន្តជួយបន្ថែមទៀត ខ្ញុំសូមអរគុណច្រើនខ្លាំងណាស់ ចំពោះ ឯកឧត្តម គួច ចំរើន អភិបាលគណៈអភិបាលខេត្តព្រះសីហនុ ដែលបានយល់ព្រមទទួលយកអំណោយនេះ ។”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖