គ្រប់គ្នា ប្រហែលជាស្គាល់ច្បាស់ ជាក់ជាមិនខាន អូន រូប៊ី (RUBY) នោះ ដែលត្រូវជាកូនស្រី សំណព្វចិត្ត របស់ អ្នកឧកញ៉ា ហុង ពីវ នោះ។ ហើយនៅពេលថ្មីៗនេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ សម្រស់ អូន រូប៊ី ពិតជាស្រស់ស្អាត និងធំប្លែកជាមុនឆ្ងាយណាស់។
នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អូន Ruby បានធ្វើឲ្យ ហ្វេនៗ គ្រឺតទៀតហើយ ដោយស្លៀកមួយឈុតពណ៌ក្រហម យ៉ាងទាក់ទាញបំផុត លាយឡំជាមួយស្នាម ញញឹម ដ៏គួរឲ្យស្រឡាញ់ទៀត។
ក្នុងនោះ ម៉ាក់ៗ អួប រូប៊ី (Ruby) បានភ្ជាប់សារខ្លីមួយ ថា “ជាម្ដាយ ជាឳពុក ជាបងស្រី ជាមិត្តភក្តិ ជាម៉ែដោះ ជាអ្វីៗគ្រប់យ៉ាងរបស់កូន”។
ឃើញរូបនេះភ្លាម មិនចាំយូរឡើយ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ ស្រស់ស្អាតណាស់ក្មួយស្រី, មីងលង់អូនហើយ, ស្អាតអស់ទាស់ហ្មង, មុខដូចតួសៀវឡុងនីថ្មី បង ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ពីសម្រស់ របស់ កូនស្រីសំណព្វចិត្ត អ្នកឧកញ៉ា ហុង ពីវ។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពស្អាតៗ របស់ អូន Ruby ខាងក្រោមនេះ ទំាងអស់គ្នា ថាពិតជាស្រស់ស្អាត ដូចគេនិយាយមែន ឬក៏អត់នោះ ៖