លោក កុំកុំ កើតនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ១៩៦៣ នៅទីក្រុង Guangzhou នៃខេត្ត Guangdong ប្រទេសចិន ហើយលោកបានរៀបការចំនួន ២ ដង (លើកទី ១ ជាមួយលោកស្រី Zing-Ci Leung នៅឆ្នាំ ១៩៩៣ ដោយលែងលះគ្នានៅឆ្នាំ ១៩៩៥ និងលើកទី ២ ជាមួយលោកស្រី Cecillia Cissy Wnag ដែលជាកូនស្រីថៅកែគ្រឿងអលង្ការធំដុំម្នាក់នៅទីក្រុង Toronto ប្រទេសកាណាដា នៅឆ្នាំ ២០០៣ មកដល់បច្ចុប្បន្ន ដោយលោកមានកូនចំនួន ៣ នាក់) ហើយលោក កុំកុំ មានកម្ពស់ ១៧៣ សង់ទីម៉ែត្រ។
លោក កុំកុំ ចាប់ផ្តើមប្រឡូកក្នុងវិស័យភាពយន្តដំបូងគេនៅឆ្នាំ ១៩៨៤ ក្នុងរឿង Drunken Tai Chi រហូតល្បីល្បាញមកដល់សព្វថ្ងៃនេះ។ ក្បាច់គុណដែលលោក កុំកុំ ចេះមានដូចជា ការ៉ាត់តេដូ, ប្រដាល់សេរី, តៃក្វាន់ដូ, កីឡាកាស, ជូដូ, Muay Thai, Hapkido, បោកចំបាប់, Wushu, Wing Chun, និង Jiu-Jitsu ដោយលោកទទួលបានខ្សែក្រវ៉ាត់ខ្មៅពីក្បាច់គុណតៃខ្វាន់ដូ, ខ្សែក្រវ៉ាត់ខ្មៅក្បាច់គុណជូដូ, ខ្សែក្រវ៉ាត់ស្វាយក្បាច់គុណ Jiu-Jitsu និងមេដៃមាសក្បាច់គុណ Wushu។
សូមបញ្ជាក់ផងដែរថា តារាសម្តែងជើងចាស់ម្នាក់នេះ មានកូនស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Jasmine Yen និងកូនប្រុសពីរនាក់ដែលមានឈ្មោះ James Yen និងMan-Zeok Yen។ កូនស្រីសំណព្វរបស់តារាសម្តែងជើងចាស់រូបនេះមានអាយុទើបតែ ១៦ឆ្នាំប៉ុណ្ណោះ តែនាងមានសម្រស់ស្អាតខ្លាំងរហូតដល់កក្រើកក្នុងប្រព័ន្ធអ៊ីធើណេត។ ចំពោះប្រជាប្រិយភាពរបស់នាងវិញ Jasmine Yen ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គមរូបភាពអុិនស្តាក្រាម ដោយក្នុងនោះមានអ្នកគាំទ្រនាង រហូតដល់ជាង១លាននាក់ឯណោះ ដោយសារតែសម្រស់ដ៏ផូរផង់គួរឲ្យស្រលាញ់របស់នាង៕
តោះមកមើលសម្រស់របស់នាងទាំងអស់គ្នា៖