នាពេលថ្មីៗនេះ មានការចែកចាយបន្តគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើន នៃរូបភាពស្លាកភូមិគ្រឹះ នៅរបងទ្វារផ្ទះមួយកន្លែង ដែលស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយមានខ្លឹមសារមិនសមរម្យថា៖ “ភូមិគ្រឺះ មី ចោរច ង្រៃ បងបាស់ ភូមិចក តោពីរ”។
នេះបើយោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក អធិការដ្ឋាននគរបាលក្រុងដូនកែវ – Police Inspectorate Of Krong Daunkeo. បានឲ្យដឹងថា៖ “នារសៀលថ្ងៃសៅរ៍ ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្នុង សហការជាមួយឣាជ្ញាធរភូមិ-សង្កាត់រកាក្នុង
បានចុះទៅដល់មូលដ្ឋាន(លំនៅឋានមួយកន្លែង)ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីធ្វើការណែនាំ និងអប់រំដល់ម្ចាស់ផ្ទះឲ្យដកស្លាកនៅរបងទ្វារមុខផ្ទះរបស់ខ្លួនចេញដែលមានខ្លឹមសារមិនសមរម្យនោះថា៖ (ភូមិគ្រឹះមី ចោរ ចង្រៃ បងបាស់ ភូមិចក តោពីរ)។ ព្រមទាំងបានធ្វើការណែនាំទៅម្ចាស់ផ្ទះខាងលើកុំឲ្យដាក់ស្លាកនៅរបងទ្វារផ្ទះដោយមានខ្លឹមសារមិនសមរម្យទៀត៕
ក្រោយមានការចាប់អារម្មណ៏ពីសំណាក់មហាជននៅក្នុងរឿងឈ្មោះរបស់ម្ចាស់ភូមិគ្រឹះបែបនេះបានធ្វេីអោយមានការប្រតិកម្មពីសំណាកអ្នកលេងបណ្តាញសង្គមហ្វេសប៊ុនជាច្រេីនដែលមានមតិចូលរួមនៅក្នុងកាអោយកែ
ប្រែនៅស្លាកឈ្មោះនេះដេីម្បីមានការកែសម្រួលពាក្យអោយបានសមរម្យ។ក៏ប៉ុន្តែនៅក្នុងការប្រតិកម្មនេះក៏បានធ្វេីអោយមានការចូលរូមនៅវត្តមានរបស់ ឯឧត្តមរដ្ឋមន្រ្តីព័ត៌ំានដែលមានការងឿយឆ្ងល់នឹងបានចោទសួរចំៗតែម្តងដោយបែបនេះថា៖«ប្លែក! តេីជាសិទ្ធិ របស់គាត់ឬទេ?។