Connect with us

កំសាន្ត&ប្លែកៗ

អ្នកនាង ទឹមរដ្ឋា អាយុ៣៤ឆ្នាំហេីយតែសម្រស់នៅតែស្អាតនឹងនោពេលនេះកំពុងតែរៀបគម្រោងការមួយសម្រាប់គោលជីវិតដែលដឹងហេីយនឹកស្មានមិនដល់

ហាក់ខុសពីតារាដទៃ ទឹម រដ្ឋា ហាក់មិនសូវខ្វល់ខ្វាយក្នុងការឡើងគីឡូខូចរាងនោះទេ ផ្ទុយទៅវិញនាងបែរជាមានបំណងចង់ឡើងគីឡូបន្ថែមទៀត ព្រោះនាងគិតថារាល់ថ្ងៃមានរូបរាងស្គមបន្តិច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីមានសមត្ថភាពសម្តែង ទឹម រដ្ឋា ត្រូវបានគេចាត់ទុកជាតារាដែលមានសម្រស់ស្អាត និង រូបរាងស្លីម មិនចាញ់តារាបរទេសប៉ុន្មានឡើយ ។ មាននារីមិនតិចទេដែលស្រមៃចង់បានរូបរាងស្គមស្តើងបែបនេះ ។ មិនមែនជារឿងលំបាកឡើយដើម្បីទទួលបានរាងស្អាតបែបនេះ ទឹម រដ្ឋា តែងចំណាយពេលក្នុងការហាត់ប្រាណ ជាពិសេសហែលទឹកតែម្តង ប៉ុន្តែយ៉ាងណាសម្រាប់ពេលនេះ ទឹម រដ្ឋា បានអះអាងថានាងចង់ឡើង ៥ គីឡូបន្ថែមទៀត ព្រោះពេលនេះនាងមានគីឡូតែ ៥២ គីឡូទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹម រដ្ឋា បានលើកឡើងថា សម្រាប់នាងការឡើងគីឡូជារឿងពិបាក ប៉ុន្តែសម្រាប់ការស្រកគីឡូគឺងាយស្រួលតែម្តង ។ ការលើកឡើងរបស់ ទឹម រដ្ឋា បានធ្វើឱ្យតារាស្រីៗមិនតិចទេច្រណែន ព្រោះទម្រាំសម្រកគីឡូម្តងៗមិនមែនជារឿងងាយស្រួលឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតក្នុងវ័យ ៣៤ ឆ្នាំ ទឹម រដ្ឋា មិនទាន់បង្ហើបពីគម្រោងនៅក្នុងការរៀបការនៅឡើយទេ បើទោះមួយរយៈមុនគូស្នេហ៍របស់នាងបានសុំនាងរៀបការក៏ដោយ ។ ទឹម រដ្ឋា បាននិយាយថា នាងចង់ទុកឱ្យមហាជន Surprise ។ ដោយសារគូស្នេហ៍ជាអ្នកជំនួញខាងផ្នែកអចលនទ្រព្យ ដូច្នេះ ទឹម រដ្ឋា ក៏មានគម្រោងនឹងរៀនជំនាញនេះបន្ថែមដើម្បីងាយស្រួលក្នុងការជួយដល់គូស្នេហ៍ទៅថ្ងៃក្រោយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021