យោងតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា: បុរសម្នាក់ឈ្មោះ ប៉ែន លឹម អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានប្រេីប្រាស់ស្លាកលេខមិនត្រឹមត្រូវបំពាក់លេីរថយន្តរបស់ខ្លួនម៉ាក Highlander ពណ៌ស និងបានប្រេីប្រាស់សម្តីមិនសមរម្យនៅលេីបណ្តាញសង្គមហ្វេសបុក
នៅវេលាម៉ោង ៤:០០រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ធ្វេីការកោះហៅដេីម្បីចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ច។ បុរសម្នាក់នេះក៏បានទទួលស្គាល់នូវកំហុស នេះ និងបានដោះស្លាកលេខមិនត្រឹមត្រូវនេះចេញ ដោយបានធ្វេីកិច្ចសន្យា និងសុំទោសជាសារណ:ចំពោះការពាក់ស្លាកលេខមិនត្រឹមត្រូវនេះ
ហេីយក៏បានធ្វេីការថតជាវិដេអូសុំទោសជាសាធារណ: ចំពោះការប្រេីប្រាស់ពាក្យសម្តីមិនសមរម្យនៅលេីបណ្តាញសង្គម។ ដោយមូលហេតុសុខភាពលេីសឈា.មផង ស្លា.ប់មួយចំហៀងខ្លួនផង និងកំពុងលេបថ្នាំសរសៃប្រសាទផង ក្រោយពីធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងសុំទោសរួចរាល់សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យគាត់វិលត្រឡប់ទៅគេហដ្ឋានវិញ៕