ប្រជាជនទាំងអស់ប្រាកដជាបានដឹងហេីយថានៅពេលនេះប្រទេសរបស់យេីងកំពុងតែជួបបញ្ហាធំជាងគេគឺជំងឺកូវីដ១៩ដែលបានធ្វេីការរាតត្បាតនឹងឆ្លងមកដល់ប្រជាជនយេីងជាច្រេីនជារៀងរាល់ថ្ងៃ។នៅពេលនេះផងដែរក្រសួងសុខាភិបាលនឹងរដ្ឋាភិបាលកំពុងតែធ្វេីការខមប្រឹងទប់ស្កាត់ជាខ្លាំងនឹងបានធ្វេីការរិះរកវិធីដេីម្បីទប់ស្កាត់នៅជំងឺឆ្លងមួយនេះដេីម្បីការពារនឹងធ្វេីអោយប្រជាជនរបស់យេីងមានការសប្បាយរីករាយ
នឹងធូរស្បេីយឡេិងវិញ។ស្ថិតនៅក្នុងពេលនេះដែបានអោយដឹងថាមានប្រជាជនជាច្រេីនបានធ្វេីការនាំគ្នាទៅចាក់វ៉ាក់សាំងនឹងធ្វេីការប្រេីវិធីសាស្រ្ត៣ការពារ៣កុំរបស់ក្រសួងសុខាភិបាលគ្រប់ៗគ្នាដេីម្បីរក្សារសុវត្ថិភាពនឹងធ្វេីការការពារទៅដល់ភូមិឃុំផងដែរ។
បានអោយដឹងថានាថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ នេះ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស គឺ ខេមរៈ សិរីមន្ត បានចាក់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ជាលើកទី២រួចហើយ។ លោកបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ចាក់
វ៉ាក់សាំងការពារកូវីដ19 លើកទី2 ហើយ ណាបាទ អនុវត្ត3កុំ 3ការពារ ទាំងអស់គ្នាណា”។លោកបានពោលពាក្យ ដ៏មានន័យមួយទៀតថា “ខ្ញុំអាណិតពួកគាត់ខ្លាំងណាស់ សមរភូមិ កូវីដ19 នេះ ពួកគាត់ជាទ័ពស្រួច នៅជួរមុខប្រឈមនឹងហានិភ័យខ្ពស់ជាងគេ
អរគុណកងទ័ពអាវស ដែលតែងតែនៅក្បែរ និងមើលថែពួកយើងទាំងអស់គ្នា ដោយមិនគិតពី ការនឿយហត់ ហានិភ័យឡើយ សូមចូលរួមអនុវត្តតាម ក្រសួងសុខាភិបាល ទាំងអស់គ្នា ដើម្បីប្រយុទ្ធយកឈ្នះ កូវីដ19 នេះ អោយបានស៊ូៗ”។
ពេញចិត្តពាក្យប៉ុន្មានម៉ាត់នេះពេក ហ្វេនៗ តារាចម្រៀងដ៏ល្បីនេះ បានចូល comment ព្រាត ថា ៖ ល្អណាស់អាយដល, សមជា idolមែន, កម្លាំងចិត្ត ជាផ្នែកមួយ ជម្រុញឱ្យពួកគាត់ ខិតខំប្រឹងប្រែងបំពេញការងារ, ល្អ បងមន្ត។
ព្រមទំាងនៅមានការពេញចិត្តជាច្រើនទៀត ចំពោះសារដ៏មានន័យប៉ុន្មានម៉ាត់ របស់ អាយដល។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖