ស្ថិតនៅក្នុងពេលវេលានេះមានតែខ្មែរជួយខ្មែរនោះទេដែលអាចធ្វេីអោយមានការស្តាស្ថានការណ៏បាននៅពេលនេះ។បងប្អូនកំពុងតែមានផលវិបាកគ្រប់ៗគ្នាដែលនេះជារឿងពិតដែលយេីងកំបុងតែជួបប្រទះនឹងបានជួបសព្វថ្ងៃនេះដោយសារតែមានកបញ្ហាជាច្រេីនដោយសារតែជំងឺដ៏កាចសាហាវធ្វេីការវាយប្រហារមកដល់ប្រទេសយេីង។
ជឿជាក់ថា បងប្អូនជាច្រើន ប្រាកដជាបានស្គាល់ លោកឧកញ៉ាចិត្តធម៏ ដែលតែងតែជួយដល់សង្គម ពិសេសគឺលោកបានជួយដល់ចាស់ជរា ដែលកំពុងតែលក់ដូរនៅតាមផ្លូវ ទៅតាមសមត្ថភាពដែលលោកអាចជួយបាន ។ លោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ បានធ្វើឲ្យមហាជ ក៏ដូចជាអ្នកគាំទ្រ ជាច្រើន គោរពស្រលាញ់ ពីទឹកចិត្តដ៏ល្អប្រពៃរបស់លោក និងក្រុមគ្រួសារ នាពេលកន្លងមក។
ដោយឡែក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ មានការភ្ញាក់ផ្អើល និង ជាទង្វើដ៏គួរឲ្យគោរពមួយ ក្រោយពេលដែលលោក ឧកញ៉ា ចិត្តបុណ្យ ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿររបស់ខ្លួនទៅកាន់ករោះរុងភ្លាមៗ ក្រោយទទួលដំណឹងថា ស្ត្រីពោះធំម្នាក់រៀបតែ និង សម្រាលកូនទៅហើយ ដោយសារតែគ្មានទូកចេញ ខណៈអាកាសធាតុមិនល្អ។
យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុក របស់លោកឧកញ៉ា បានសរសេរយ៉ាងដូច្នេះថា÷ “ដោយសារតែអាកាសធាតុមិនអំណោយផល ធ្លាក់ខ្យល់ មានភ្លៀង រលកធំ ! ខ្ញុំបានបញ្ជូនអូប័រពេទ្យល្បឿនលឿនមួយគ្រឿងទៅ ភូមិសុខសាន្ត ក្រុងកោះរ៉ុង បន្ទាន់ !! ដើម្បីទៅទទួលយកប្អូនស្រីដែលមានអាការៈឈឺពោះគ្រប់ខែមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុរសៀលនេះ”។
សូមរំលឹកផងដែរថា ទង្វើដ៏គោរពរបស់លោកឧកញ៉ានេះ ត្រូវបានមហាជនសាទរពេញបណ្តាញសង្គមហ្វេសប៊ុក ថាលោកពិតជាមានទឹកចិត្តល្អ និងជួយដល់ប្រជាជនដែលជួបការលំបាក និងត្រូវការជំនួយជាចំបាច់៕