តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច តេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ បានចាក់វ៉ាក់សាំងរួចហើយ ពោលគឺចាក់មុនថ្ងៃកំណត់ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ១០ កុម្ភៈ ២០២១ នេះ ។
សម្ដេច ហ៊ុន សែន បានឱ្យដឹងថា វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន ៦០ ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យទី ៧ កុម្ភៈ ២០២១ ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន ១ លានដូស។
ម៉ោង ៨ និង ៣០នាទីថ្ងៃទី១០ កុម្ភៈ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ ការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង ៕