Connect with us

កំសាន្ត&ប្លែកៗ

សង្វេគចិត្តណាស់! ពៅ បញ្ញាពេជ្រ ស្រែកសួរទៅព្រហ្មលិខិត តើថ្ងៃណាទើបឲ្យនាងអាច…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាននូវ អតីតតារាចម្រៀងល្បីឈ្មោះកញ្ញា ពៅ បញ្ញាពេជ្រ ដែលកំពុងរស់នៅនិរទេសខ្លួនគេចពីការតាមធ្វើបាបបន្ថែមពីជនអ.នា.មិក ដែលប៉ុនប៉ងផ្តា.ច់.ជីវិត របស់នាងកាលពីជាង១៥ឆ្នាំមុន នាកណ្តាលរាជធានីភ្នំពេញ បានថ្ងួចថ្ងូរជាថ្មីទៀតក្នុងស្ថានភាពដែលនាងមិនទាន់អាចដើររួច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ កញ្ញា បានបញ្ចញសារមួយតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា៖ “ចង់សួរព្រហ្មលិខិតថា កាលបានដើរវិញ? រឺបានត្រឹមតែស្រម៉ៃមិនអាចដូចដើមឡើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាមិនមែនជារឿងថ្មីពេកទេ ហើយក៏មិនសាមញ្ញពេកដែរដែលតារាចម្រៀងធ្លាប់មានឈ្មោះបោះសំឡេងនៅកម្ពុជា ហើយថែមទាំងមានរូបសម្រស់ផូរផង់ និងទឹកដមសំឡេងពីរោះផងនោះ បានជាធ្លាក់ខ្លួនពិកាជាច្រើនឆ្នាំ ប៉ុន្តែនាងនៅតែត្រដររស់ជាមួយនឹងការធ្វើលំហាត់ប្រាណជារឿយៗ ដើម្បីរក្សាក្ដីសង្ឃឹមថានឹងអាចដើរបានឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ នេះ គេសង្កេតឃើញតារាចម្រៀងរូបនេះបញ្ចេញសកម្មភាព និងពាក្យសម្ដីស្រែកបួងសួងអស់វត្ថុសក្ដិសិទ្ធសូមឲ្យជើងរបស់នាងដើររួចក្នុងពេលឆាប់ៗ ប៉ុន្ដែការបួងសួងដោយភ្ជាប់ជាមួយនឹងការហាត់ប្រាណ និងអនុវត្តវិធានមួយចំនួនរបស់គ្រូពេទ្យជំនាញហើយ ហើយនៅតែមិនទាន់អាចដើររួចនៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់ពីបង្ហោះសារដ៏គួរសង្វេកដោយមានភ្ជាប់រូបថតដ៏ស្រស់ស្អាតរបស់នាង១សន្លឹកតាមបណ្ដាញសង្គមFacebook នៅថ្ងៃនេះ មានប្រិយមិត្ត ជាពិសេសអ្នកគាំទ្ររបស់នាងនៅបន្តលើកទឹកចិត្តឲ្យនាងព្យាយាមធ្វើលំហាត់ប្រាណបន្ថែមទៀត ដើម្បីអាចដើរបាននៅថ្ងៃណាមួយ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021