Connect with us

កំសាន្ត&ប្លែកៗ

អស្ចារ្យមែន! ធ្លាប់តែបានឃើញវីដេអូរបស់អ្នកនាង Li Ziqi នៅលើ Youtube តែពិតជាភ្ញាក់ផ្អើលពេលដែលបានដឹងពីភាពជោគជ័យរបស់នារីម្នាក់នេះ រហូតក្លាយខ្លួនជាសេដ្ឋីទាំងវ័យក្មេងព្រោះតែអាជីពមួយនេះ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Li Ziqi គឺជា YouTuber ហើយក៏ជា Vlogger ម្នាក់ដែលមានឈ្មោះល្បីល្បាញ មកពីស៊ីឈួនប្រទេសចិន។ តើអ្នកមានដឹងទេថាភាពល្បីល្បាញរបស់នាងនៅលើបណ្តាញYoutube ក៏ដូចជា Vlog របស់នាងទទួលការគាំទ្រខ្លាំងប៉ុណ្ណា? ជាការពិតគឺវាពិតជាអស្ចារ្យណាស់ នាងមានអ្នកគាំទ្រជាង 20 លាននាក់នៅលើបណ្តាញសង្គម Weibo ហើយនិងនៅលើយូធូបនាងទទួលបានអ្នក Subcribed រហូតទៅដល់ ៧,៦ លាននាក់ នៅក្នុងរយៈពេលត្រឹមតែជាង ២ ឆ្នាំប៉ុណ្ណោះ។ អ្នកខ្លះប៉ាន់ស្មានថានៅលើបណ្តាញសង្គមទាំងអស់នាងមានអ្នកគាំទ្រ ៦០ លាននាក់នៅជុំវិញពិភពលោក។
នៅក្នុងវីដេអូដែលនាងបានផលិត គឺមានភាពស្ងៀមស្ងាត់ ជាវីដេអូ បែបបុរាណ ជនបទស្រុកស្រែចំការ និងបង្ហាញពីវប្បធម៌ ប្រពៃណីពីបុរាណរបស់ចិន ដែលមានមនុស្សជាច្រើនស្រលាញ់ទេសភាព និងកោតសរសើរពីទេពកោសល្យ និងគំនិតដ៏អស្ចារ្យរបស់នាង ហាក់បីដូចជាក្នុងរឿងនិទាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Li Ziqi មានអាយុ​ ៣០ឆ្នាំហើយ នាងគឺជា YouTuber ហើយក៏ជា Vlogger ម្នាក់ដែលមានឈ្មោះល្បីល្បាញ និងមានមនុស្សទទួលស្គាល់ពីស្នាដៃ ភាពច្នៃប្រឌិតដ៏អស្ចារ្យរបស់នាងទូទាំងពិភពលោក។ នាងបានក្លាយទៅជាអ្នកធ្វើវីដេអូដែលមានឥទ្ធិពលបំផុតទី ២របស់ប្រទេសចិន ដែលជាវេទិកាចែករំលែកវីដេអូជាអន្តជាតិ។ នាងបានចាប់ផ្ដើមធ្វើវីដេអូដំបូងគឺជាវីដេអូខ្លីៗនៅក្នុងឆ្នាំ២០១៦ដែលបាន បង្ហាញរូបភាពអមជាមួយសម្លៀកបំពាក់ចិនបែបបុរាណ រួមផ្សំមួយទីកន្លែងដ៏ស្រស់ស្អាត លើសពីនេះទៅទៀតនោះនាងបានធ្វើវីដេអូនៅលើភ្នំពីការដើរបេះបន្លែដើម្បីធ្វើម្ហូបអាហារប្លែកជាច្រើន ដែលវាជាគំនិតចែករំលែកដល់មនុស្សលើពិភពលោក ហើយជាងនេះទៅទៀតនាងបានបំផុសគំនិត ដោយរបៀបរស់នៅមានរបស់របរប្រើប្រាស់គ្រប់គ្រាន់ ដោយនាងបានធ្វើវាដោយខ្លួនឯងស្ទើតែទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែអស្ចារ្យ គឺនាងថែមទាំងបានបង្ហាញពីជំនាញបុរាណផ្សេងទៀត ដូចជា ការប៉ាក់ ការជ្រលក់ក្រណាត់ព័ណ៌ ធ្វើគ្រឿងសង្ហារឹម ធ្វើសំលៀកបំពាក់ និង មានបង្ហាញពីរបៀបធ្វើអ្វីផ្សេងៗច្រើនទៀត។ Li Ziqi មានទ្រព្យសម្បត្តិសុទ្ធ ៨.៧ លានដុល្លារ ដែលប្រាក់ទាំងនេះ គឺជាចំណូលដែលបានមកពីវីដេអូយូធូប និងហាងលក់តាមអ៊ិនធឺរណែតរបស់នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញមូលហេតុដែលជំរុញឱ្យកញ្ញា Li Ziqi សម្រេចចិត្តមកបង្កើតវីដេអូបែបជនបទ និងកែច្នៃដោយខ្លួនឯង ដោយប្រើជីវិតបែបបុរាណដូចរាល់ថ្ងៃនេះ ក៏ព្រោះតែទី១ គឺនៅពេលដែលជីដូនរបស់នាងធ្លាក់ខ្លួនឈឺ ហើយត្រូវការអ្នកមើលថែទាំ។ ដូច្នេះហើយ នៅក្នុងឆ្នាំ២០១២ នាងក៏បានសម្រេចចិត្តដាក់ពាក្យឈប់ធ្វើការឱ្យគេនៅឯទីក្រុង រួចវិលត្រឡប់មកកាន់ស្រុកកំណើតវិញជាមួយនឹងប្រាក់សន្សំបន្តិចបន្តួច ដែលនាងបានខិតខំធ្វើការអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ និងទី ២ គឺដោយសារតែកញ្ញាចង់បង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏អស្ចារ្យរបស់ចិនឱ្យពិភពលោកបានស្គាល់។ Li Ziqi បានបន្ថែមថា ក្នុងនាមជា Vlogger ដែលមានឥទ្ធិពលយ៉ាងខ្លាំងម្នាក់ «ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចបង្ហាញពិភពលោកនៅបេតិកភណ្ឌ វប្បធម៌ដ៏អស្ចារ្យរបស់ចិន ឱ្យពិភពលោកបានស្គាល់» ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021