Connect with us

កំសាន្ត&ប្លែកៗ

ដោយសារពិបាកទេីបលេីកដៃសំពះណាមួយមានពោះធំជិតឆ្លងទន្លេទៀតតែមិនអនុគ្រោះសោះនៅតែស្នេីរសូមអោយចេញទៀត…! នេះហេីយមុខម្ចាស់ផ្ទះដែលចិត្តដាច់(មានវីដេអូ)

ស្រ្តីមានផ្ទៃពោះម្នាក់ជិតគ្រប់ខែទៅហើយ ដោយខ្វះលុយបង់ប្រាក់ថ្លៃឈ្នួលផ្ទះ ម្ចាស់ផ្ទះតម្រូវឲ្យរើចេញទាំងពោះធំ។ ការរើសចេញនេះ ក្រោយស្រ្តីខាងលើ ទើបចូលទៅនៅផ្ទះជួលនោះ បាន១០ថ្ងៃ ក្រោយពីបានកក់ប្រាក់មួយចំនួន តែដល់ថ្ងៃបង្គ្រប់ក៏មានការខ្វះខាត ដោយសន្យាថា នឹងបង់បង្គ្រប់នៅថ្ងៃទី ២៩ ខែមេសា ២០២១ ខាងមុខ តែម្ចាស់នៅតែមិនព្រម ក៏បណ្ដេញចេញពីផ្ទះទាំងពោះធំ។បន្ទាប់ពីទទួលបានដំណឹងជម្លោះរវាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជួល និងម្ចាស់ផ្ទះនេះ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បាន ចុះទៅសម្របសម្រួលភ្លាមៗ ប៉ុន្ដែម្ចាស់ផ្ទះនៅតែមិនព្រមទុកពេលឲ្យការបង់ប្រាក់ឈ្នួលបង្គ្រប់ នៅថ្ងៃទី២៩ ខែមេសា ២០២១។
ចំពោះដំណើររឿង លោក អាំង សិរីពិសិដ្ឋ បានប្រាប់សារព័ត៌មានត្រយងថា ដើមឡើយស្រ្តីពោះធំ ដែលមានឈ្មោះថា យឹម សុផាត អាយុ៣៥ឆ្នាំ បានកក់ផ្ទះជួលនៅសង្កាត់ផ្សារដើមថ្កូវ ហើយបានរើចូលនៅរយៈ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល១០ថ្ងៃទៅហើយ តែដល់ថ្ងៃបង្គ្រប់លុយប្រាក់ឈ្នួលផ្ទះ ក៏មានការខ្វះខាត។ កង្វះលុយបង់បង្គ្រប់ ដោយសារគ្រួសារកំពុងជាប់នៅតំបន់បិទខ្ទប់ ម្ដុំស្ទឹងមានជ័យ មិនអាចបង្វិលលុយទាន់ពេល ទើបស្នើពន្យាពេលរហូតដល់ថ្ងៃទី ២៩ ខែមេសា ២០២១។ស្ដ្រីជិតគ្រប់ខែ និងមានកូនប្រុសអាយុ១១ឆ្នាំក្នុងបន្ទុក បានរើចេញពីផ្ទះជួលខាងលើហើយ ដោយទៅនៅផ្ទះជួលថ្មី នៅសង្កាត់ផ្សារដើមថ្កូវ ដែលមានតម្លៃជួល ៦០ដុល្លារក្នុង១ខែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តម្លៃជួលផ្ទះថ្មីនេះ គឺជាការរ៉ាប់រងទាំងស្រុងពី លោកស្រី កែ សួនសុភី ដែលមានទឹកចិត្តសប្បុរស ជួយចេញថ្លៃជួលផ្ទះ និងការរ៉ាប់រងផ្សេងៗមួយចំនួន។ នេះជាការលើកឡើងរបស់ លោក អាំង សិរីពិសិដ្ឋ ថ្លែងប្រាប់សារព័ត៌មានត្រយង។ដោយទទួលបានដំណឹងអំពីរឿងស្រ្តីមានផ្ទៃពោះ ត្រូវបានម្ចាស់ផ្ទះបណ្ដេញចេញពីផ្ទះទាំងពោះធំ លោកស្រី កែ សួនសុភី មានទឹកចិត្តអាណិតអាសូរ បាន ជួយដោះស្រាយ និងសម្រាលបន្ទុកជូនស្រ្ដី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានផ្ទៃពោះខាងលើនេះ។ ក្រៅពីរ៉ាប់រងជួយបង់ថ្លៃផ្ទះជួល លោកស្រី កែវ សួនសុភី ក៏បានផ្ដល់ជាអំណោយមួយចំនួនទៀត ដូចជា អង្ករ៤បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ ប៊ីចេង អំបិល ស្កសរ ឆៃប៉ូវ និងថវិកា២០ម៉ឺនរៀល៕ ប្រិយមិត្តជ្រាបច្បាស់សូមទស្សនាវីដេអុខាងក្រោមនេះ

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021