ប្រភពច្បាស់ការមួយ បានបញ្ជាក់ថា លោកប្រធានមន្ទីរសុខាភិបាលខេត្ត បន្ទាយមានជ័យ បាននាំកូនចៅ ផឹ .ក ស៊ីនៅក្នុងបរិវេណមន្ទីរសុខាភិបាល ក្នុងថ្ងៃចូលឆ្នាំ ខណៈរាជរដ្ឋាភិបាលធ្វើការ ហា ម ឃា ត់ ជាដាច់ខាតក្នុងពេលកំពុងផ្ទុះជំងឺកូវីដ-១៩ ខ្លាំងនៅក្នុងសហគមន៍ ។
ប្រភពដដែល បានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ថ្មីៗនេះ មានមន្ត្រីសុខាភិបាល និងបុគ្គលិកពេទ្យជាច្រើននាក់បាននាំគ្នាផឹកស៊ីនៅក្នុងបរិវេណមន្ទីរសុខាបាលខេត្តបន្ទាយមានជ័យយ៉ាងសប្បាយអឺងកងធ្វើឲ្យប្រជាពលរដ្ឋរស់នៅម្តុំនោះ បាននាំគ្នាថតហើយបង្ហោះយ៉ាងព្រោងព្រាត ដែលហានប្រឆាំង និងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល
ក៏ដូចជារដ្ឋបាលខេត្តបន្ទាយមានជ័យ ខណៈដែលរាជរដ្ឋាភិបាល មន្ត្រីរាជការ កង ក ម្លាំ ង ទាំង៣ ប្រជាពលរដ្ឋនាំគ្នាប្រយុទ្ធប្រឆាំងនឹងជំ ងឺដ៏ កា ច សា ហា វ កូវីដ-១៩ ដែលកំពុងឆ្លងនៅតាមសហគមន៍។
យ៉ាងណាម៉ិញបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ និង មន្ត្រីរាជការគ្រប់ផ្នែកគ្រប់ស្ថាប័ន ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនឲ្យមានការជួបជុំគ្នា ផឹ .ក ស៊ីជួបជុំគ្នាច្រើនគ្រប់បែបយ៉ាងទាំងអស់ ព្រោះខ្លា ចឆ្លង ជំងឺកូវីដ.១៩ ដោយឡែកគេសង្កេតឃើញថា លោក ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ធ្វើសកម្មភាព ផ្គើននិងអនុសាសន៍
របស់ប្រមុខរាជរដ្ឋាភិបាលទៅវិញ ដោយបានជួបជុំគ្នា ផឹ .ក ស៊ី ជាមួយបុគ្គលិកពេទ្យកូនចៅក្រោមឱវាទ នៅក្នុង បរិវេណ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ យ៉ាងសប្បាយអឺងកង ជាក់ស្ដែងដូចឃើញ នៅក្នុងរូបភាពនេះស្រាប់ ។
ក្នុងនោះ មានប្រជាពលរដ្ឋ រិះគន់ថា តើក្រសួងសុខាភិបាល គួរចាត់វិធានការយ៉ាងណាជាក់ស្តែងដូចឃើញក្នុងរូបភាពនេះស្រាប់ ដែលហ៊ានប្រឆាំងនិងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យលេខ ២៤៩ /២១សជណ ចុះថ្ងៃទី ១៥ មេសា ឆ្នាំ ២០២១ ជាពិសេស ប្រឆាំង អនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ។
ប្រភព BTV News