នារសៀលថ្ងៃទី២២ មេសា ឆ្នាំ២០២១ តូបលក់ដូរបន្លែ ត្រី សាច់ នៅខាងក្រៅជុំវិញផ្សារដើមគរ និងតាមបណ្តោយផ្លូវលេខ២៣៥ និងផ្លូវលេខ៣៣៦
ត្រូវបានអាជ្ញាធរខណ្ឌទួលគោកប្រើគ្រឿងចក្រឈូសឆាយរុះរើចោល បន្ទាប់ពីផ្សារដើមគត្រូវបានបិទកាលពីពេលកន្លងមក ។ ទាក់ទិននឹងការឈូសឆាយរុះរើតូបលក់ដូរខាងលើនេះ ត្រូវបានអាជ្ញាធរឱ្យដឹងថា
ការឈូសឆាយរុះរើនេះ គឺធ្វើឡើងដោយសារតែមានមេរោគ ហើយក៏ធ្វើការឈូសឆាយឱ្យស្រឡះ បន្ទាប់ពីរកឃើញអាជីវករជាច្រើននាក់វិជ្ជមានកូវីដ១៩ ។
ទោះបីជាយ៉ាងណា លោកប្រធានផ្សារ ក៏ដូចជាអាជ្ញាធរ មិនបានឱ្យដឹងពីគោលការណ៍របស់សាលារាជធានីភ្នំពេញថាតើទីតាំងលក់ដូរខាងលើត្រូវបានអនុញ្ញាតឱ្យបន្តលក់ដូរឡើងវិញ ឬយ៉ាងណានោះទេ នៅពេលដែលស្ថានភាពជំងឺកូវីដបានធូរស្រាល ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា រយៈពេល២ថ្ងៃហើយ គឺតាំងពីថ្ងៃទី២១ មេសា អាជ្ញាធរបានប្រើកម្លាំងសន្តិសុខ និងសណ្តាប់ធ្នាប់ខណ្ឌ ចុះធ្វើការរុះរើទីតាំងលក់ដូរខាងលើ
រហូតមកដល់រសៀលថ្ងៃទី២២ មេសា នេះ ក៏បានប្រើគ្រឿងចក្រចំនួន២គ្រឿងចុះឈូសឆាយរុះរើចោលតែម្តង ។ គួរបញ្ជាក់ថា ទីតាំងលក់ដូរខាងលើ
ត្រូវបានបងប្អូនអាជីវករដាក់គ្រែ និងធ្វើតូប ចំណែកខ្លះទៀតដាក់ឆ័ត្រ ដើម្បីលក់ដូរបន្លែ ត្រី សាច់ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ។
យ៉ាងណាក៏ដោយ យោងតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលរាជធានីបានប្រាប់ឱ្យដឹងថា រដ្ឋបាលរាជធានីគឺមិនមានគម្រោងក្នុងការរុះរើផ្សារដើមគរនោះទេ