កំពង់ស្ពឺ៖ ជីវិតយើងម្នាក់ៗមានជីវភាពខុសៗគ្នានឹងការស់នៅខុសៗគ្នាដូចជាលោកយាយម្នាក់នេះអញ្ចឹង បើទោះបីជាគាត់មានព្រះជន្ម ៨០ ឆ្នាំទៅហើយក្តី តែលោកយាយដ៏កម្សត់រស់នៅឯកា គ្មានកូនជាទីពឹងនឹងគេ
ពុំលើកដៃសុំទានគេនោះទេ ដោយបានខិតខំតស៊ូដើម្បីបន្តជីវិតទៅមុខទៀត ជាមួយមុខរបរធ្វើកន្ទេលទួលដើរលក់តាមភូមិជិតខាង ដើម្បីបានប្រាក់ចិញ្ចឹមជីវិតនឹងសន្សំកុសលកុំឲ្យជាតិក្រោយអភ័ព្វដូចជាតិនេះទៀត។
ក្រោយពេលរឿងនេះរីករាលដាលដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកឲ្យដឹងថា «មេត្តាជួយស៊ែរផង គាត់អាយុ ៨០ ឆ្នាំ ទៅហើយ តែគាត់ត្រូវដើរទូលលក់កន្ទេលតាមផ្លូវម្នាក់ឯង។
គាត់គ្មានកូនជាទីពឹងទេ ហេតុនេះគាត់មានតែប្រឹងប្រែងដើម្បីក្រពះ និងសល់លុយកាក់បន្តិចបន្តួចពីការលក់កន្ទេលទុកគ្រាន់ធ្វើបុណ្យទាន។
គាត់នៅភូមិត្រពាំងប្រិយ ឃុំពោធិអង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពងស្ពឺ។ សូមបងប្អូនទាំងអស់គ្នា មេត្តាជួយទិញលោកយាយផង»។ សូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅស្រុក ដែលតែបង្ហាញនូវទឹកចិត្តសប្បុរសធម៌ ចំពោះលោកយាយផង។