មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសដែលអះអាងខ្លួនថាពាក់ផ្កាយ៣ និងបុរសម្នាក់ទៀតដែលជាអ្នកបើកបររថយន្ត
ត្រូវបាន ក ម្លាំ ង ការិយាល័យជំនាញនៃបញ្ជាការកង រា ជ អា វុ ធ ហ ត្ថ ខេត្តធ្វើការ ឃា .ត់ ខ្លួន កាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី២១ មេសា
ខណៈលោកផ្កាយ៣រូបនេះ និង អ្នក បើ ក បររថយន្តរបស់ខ្លួនកំពុងស្នាក់នៅផ្ទះអនាគតឪពុកម្ដាយក្មេក ដែលស្ថិតនៅក្នុងភូមិស្ដៅ ឃុំបាយដំរាំ ស្រុកបាណន់ ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ជនក្លែ ង ប ន្លំទាំង០២នាក់នោះ ម្នាក់ឈ្មោះ រស់ វណ្ណៈ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ តែបានប្រើប្រាស់ឯកសណ្ឋានយោធា
និងពាក់ផ្កាយ៣ក្លែ ងក្លា យ រស់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ រៃ វណ្ណសី អាយុ៤០ឆ្នាំ អ្នកបើកបររថយន្តឲ្យលោកផ្កាយ៣សេះហោះ រស់នៅភូមិវាល សង្កាត់គោកចក ក្រុង និង ខេត្តសៀមរាប។
សមត្ថកិច្ចក៏បានបន្តឱ្យដឹងទៀតថា លោកផ្កាយ៣យោធាសេះហោះ និងតៃកុងឡានរបស់ខ្លួនទាំង០២នាក់ខាងលើនេះ ត្រូវកម្លាំងការិយាល័យជំ នា ញ ចុះទៅសួរនាំ ហើយធ្វើការ ឃា .ត់ ខ្លួន
ក្រោយពីគេបានឃើញសក ម្មភា ពមនុស្សនានារបស់ជននេះហាក់មិនប្រក្រតី នៅតាមមូលដ្ឋានក្នុងទឹកដីស្រុកបាណន់ នៅពេលជននេះបានស្នាក់នៅផ្ទះលោក រឿម រាំង អធិការរងស្រុកបាណន់ ម្ដងម្កាល។
ពាក់ព័ន្ធនឹងដំណើររឿងលោកផ្កាយ៣យោធាក្លែងក្លាយ ដែលបានមកស្នាក់នៅផ្ទះលោក រឿម រាំង អធិការរងស្រុកបាណន់ខាងលើនេះ បើតាមប្រភពព័ត៌មានដោយឡែកពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា
លោកផ្កាយ៣ សេះហោះ ឈ្មោះ រស់ វណ្ណៈ នេះ ទើបតែបញ្ចប់ពិធីភ្ជាប់ពាក្យជាមួយកូនស្រី លោក រឿម រាំង កាលពីជិត២សប្ដាហ៍មុននេះ ហើយគ្មាននរណាម្នាក់ បានស្គាល់ប្រវត្តិជននេះពិតប្រាកដទេ។
ពោល គឺអ្នកភូមិ និង លោករឿម រាំង ស្គាល់ជនក្លែ ង ប ន្លំ នេះតាមរយៈមនុស្សមួយចំនួន ដែលស្គាល់ជននេះព្រាលៗដែរ ដូច្នេះហើយទើប
គេឃើញលោកផ្កាយ៣ គ្មានអង្គភាព គ្មានស្ថាប័នរូបនេះ តែងចេញចូលស្នាក់នៅជាញឹកញ៉ាប់នៅផ្ទះអនាគត់លោកឪពុកក្មេកខាងលើ។
ប្រភពបានឲ្យដឹងទៀតថា សកម្មភាពចុងក្រោយដែលធ្វើឲ្យមហាជន និងអាជ្ញាធរមូលដ្ឋានមានការ ស ង្ស័ យ ថា នៅពេលលោកផ្កាយ៣ សេះហោះរូបនេះ បានយកខោអាវសម្រាប់បំពាក់ឲ្យកម្លាំង «ប្រជាការពារភូមិ»
ចំនួនជាង៥០កំភ្លេ និង អាកូមចំនួន២២គ្រឿង យកមកប្រគល់ឲ្យអនាគត់ឪពុកក្មេក គឺលោក រឿម រាំង អធិការរងស្រុកបាណន់ ដែលលោកអធិការរងរូបនេះបានស្នើសុំ។
ការធ្វើអំណោយបែបមនុស្សធម៏នានា របស់លោកផ្កាយ៣ នេះហាក់ធ្វើឡើងយ៉ាងសោះកក្រោះ ដែលធ្វើឲ្យគេមានការ ស ង្ស័ យ ពីភាពមិនប្រក្រតី ជាមួយនឹងរថយន្តម៉ាកព្រូសស៊េរី២០០៥មួយគ្រឿង និង តៃកុងឡានរបស់ខ្លួនតែម្នាក់ប៉ុណ្ណោះ ដោយពុំមានមន្ត្រីតូចតាចដទៃទៀតហែរហមឡើយ។
ក្រោយត្រូវបាន ឃា .ត់ ខ្លួន ជន ស ង្ស័ យ បានសា រ ភា ពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាមានចេតនាប្រើប្រាសឯកសណ្ឋានយោធាដោយខុសច្បាប់មែន ហើយឯកសារនានា ដែលសមត្ថកិច្ចបានដកហូត
ក៏ខ្លួនបានធ្វើក្លែងបន្លំដែរ ហើយជននេះបាននិយាយពីមូលហេតុដែលខ្លួនមានចេតនាធ្វើដូច្នេះថា « ខ្ញុំបានផ្ដើមគំនិតបែបនេះ ចាប់តាំងពីអំឡុងខែមករា ឆ្នាំ២០២០ រហូតមកដល់សព្វថ្ងៃនេះ។
ខ្ញុំធ្វើបែបនេះគឺដើម្បីបង្អូតគេ និង ដើរបោកប្រាសជនស៊ីវិល ឬ ដើរគោះរកផលប្រយោជន៏ពីមន្ត្រីយោធា ឬ ថ្នាក់ដឹកនាំយោធាមួយចំនួនដែលមានឋនៈតូចតាចជាងខ្លួន»។
បើតាមចម្លើយរបស់ជននេះ គឺអ្នក ចា ញ់ បោ ក ជននេះភាគច្រើនជាមន្ត្រីៗ ដែលជននេះបានដើរគោះរកផលប្រយោជន៍ដោយអះអាងថា
ខ្លួនជាអគ្គលេខាធិការរងក្រសួងការពារជាតិ តែបើជននេះទៅគោះមន្ត្រីស្ថាប័នស៊ីវិលជននេះអះអាងថា ខ្លួនជារដ្ឋលេខាធិការក្រសួងនេះ ក្រសួងនោះ តាមស្ថាប័នដែលខ្លួន បោ ក ប្រា ស់ គេ ។