ថ្មីៗនេះតារាសម្តែងដែលមានបបូរមាត់សិចស៊ី តូតា បានបង្ហាញវីដេអូមួយនៅក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង លាន់មាត់សរសើរគ្រប់គ្នាថាក្លាហាន ហើយស្ទើរមិនជឿសោះថានាងហ៊ានធ្វើបែបនេះ ។ បើគិតមកដល់ពេលនេះរយៈពេលយូរគួរសមដែលតារាសម្តែង តូតា បានឃ្លាតឆ្ងាយពីអាជីពសិល្បៈ ហើយក៏មិនទាន់ដឹងថាតើតារាសម្តែងរូបនេះនឹងវិលមកសន្សំលុយកាក់ល្អិតតាមរយៈការងារក្រោមកម្តៅថ្ងៃនេះដូចមុនទៀតឡើយ ។
អ្វីដែលចាប់អារម្មណ៍មិនត្រឹមតែមានសម្រស់ស្អាត និង មានសមត្ថភាពខ្ពស់ខាងផ្នែកសម្តែងប៉ុណ្ណោះទេ ថ្មីៗនេះ តូតា បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយពីបានឃើញភាពក្លាហានរបស់នាងដែលបើកទូកធំកាត់
សមុទ្រធ្វើព្រងើយ ។ ក្នុងនោះ តូតា បានបង្ហោះវីដេអូរបស់ខ្លួនរួមនឹងសារដែលមានអត្ថន័យថា «បើមានស្រីស្អាតបើកទូក ដឹកដើរលេងសមុទ្របែបនេះ ហ៊ានជិះអត់» ។ ក្នុងនោះក៏មានការបញ្ចេញមតិពីសំណាក់អ្នកគាំទ្រថា ចេះតែហ៊ានហើយ ខ្លាចក្រឡាប់ណាស់ ។
ចាត់ទុកជាតារាដែលមានជីវិតគូសមប្រកប បើទោះបីជាស្វាមីរបស់នាងមិនសូវបង្ហាញភាពផ្អែមល្ហែមតាមបណ្តាញសង្គមហ្វេសប៊ុកក៏ពិតមែន ប៉ុន្តែគេដឹងថា តូតា រស់នៅពោរពេញទៅដោយក្តីសុខ ជាពិសេសក្រោយពីនាងទទួលបានកូនប្រុសដ៏គួរឱ្យស្រឡាញ់ឈ្មោះថា ប៊ុល បូនីតូ ដែលពេលនេះមានវ័យជាង ៦ ខែហើយ ។ តោះទៅទស្សនាវីដេអូ តូតា បើកទូកកាត់សមុទ្រទាំងអស់គ្នា ៖