មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសវ័យ៥២ឆ្នាំម្នាក់ បានបើកបរ បុ ក ដើមឈើ បណ្តាលឱ្យ បា ត់ ប ង់ ជិ វិ ត ភ្លាមៗ
ដោយសារតែប្រញាប់ដល់ម៉ោងចូលធ្វើការ ទើបធ្វើឱ្យគាត់បើកបរដោយប្រើប្រាស់ល្បឿនលឿន ទើបជួបរឿងដ៏អកុសលបែបនេះតែម្តង។
យោងតាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មានបានឱ្យដឹងថា បុរសវ័យ ៥២ឆ្នាំម្នាក់នេះ ព្រោះតែបា រ ម្ភ ខ្លា ចមិនទាន់ម៉ោងចូលបម្រើការងារជាសន្តិសុខនៅក្រុមហ៊ុនឯកជនមួយ
ដែលមានទីតាំងនៅក្បែរព្រំដែនចាំយាម ក៏បើកបរម៉ូតូលឿ ន ពេ កជ្រុ ល ទៅ បុ ក ដើមឈើបណ្តាលឱ្យ បា ត់ ប ង់ ជិ វិ ត តែម្តងនៅនឹងកន្លែង នេះបើតាមការឲ្យដឹងពីលោក ជា សារិន អធិការនគរបាលស្រុកមណ្ឌលសីមា នៅរសៀលថ្ងៃទី២១ មេសា ២០២១។
លោកបានបញ្ជាក់ពីអត្តសញ្ញាណ ជនរងគ្រោះឈ្មោះ ឈុន លី អាយុ៥២ឆ្នាំ មុខរបរជាកងសន្តិសុខក្រុមហ៊ុន LYP Group ទីលំនៅបច្ចុប្បន្ននៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ក្រោយធ្វើកំណត់ហេតុរួច កម្លាំងជំនាញបានប្រគល់ជនរងគ្រោះទៅឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើ បុ ណ្យ តាមប្រពៃណី៕