ដូចពាក្យចាស់និយាយមែនក្រោយភ្លៀងមេឃស្រឡះនឹងតែងតែជួបនៅរឿងល្អៗដូចជាប្តីប្រពន្ធអញ្ជឹងមិនមានអ្នកណាដែលថាមិនធ្លាប់ឈ្លោះគ្នានោះទេតែអ្វីទាំងអស់ទាល់តែចេះអធ្យាស្រ័យគ្នានឹងអត់អោនអោយគ្នាបេីមិនដូច្នេះទេនៅជាមួយគ្នាមិនសុខនោះទេ។គេថាចាននៅក្នុងរាវរមែងតែងប៉ះទង្គិចចុះស្នេហាម្តេចមិនអាចមានរឿងនឹងឈ្លោះគ្នាបេីនៅជាមួយគ្នាមួយជីវិតឯណោះ។ប្រិយមិត្តក៏បានដឹងហេីយថាអ្នកនាង កាកា អូស្រ្តាលី
នឹងស្វារមីរបស់អ្នកនាងបានធ្វេីការប៉ះទង្គិចគ្នាកាលពីកន្លងមកដែលធ្វេីអោយមានរឿងរ៉ាវជាច្រេីនរហូតឈានដល់ផ្លូវបំបែបកនឹងបានធ្វេីអោយមហាជនមានការសោកស្តាយនឹងពិបាកចិត្តខ្លាំងណាស់ដែរទីមួយមានកូនតូចនឹងមានកាតព្វកិច្ចត្រូវមេីលថែរក្សារកូនរហូតដល់ធំបេីបែកគ្នាដូច្នេហនោះច្បាស់ណាស់កុននឹងគ្មានឪពុកជាមិនខាន។តែដ៏រាបណានៅតែនិយាយគ្នាកេីតអ្នកនាង កាកា អូស្រ្តាលី នឹងស្វារមីនៅតែបន្តការ
សម្រុះសម្រួលនឹងនៅតែវិលត្រឡបរកគ្នាព្រោះថាគ្មានមនុស្សណាដែលមិនឈ្លោះគ្នានោះទេ។ដែលនេះជាដំណឹងល្អមួយដែរដែលមហាជនទន្ទឹងរងចាំរបស់អ្នកនាង កាកាអូស្រ្តាលី។ក៏ប៉ុន្តែក៏មានការភ្ញាក់ផ្អេីលដែរនៅពេលឃេីញសារមួយឃ្លារបស់អ្នកនាងកាកាអូស្រ្តាលីបានបង្ហោះបន្ទាប់ពីមានការត្រូវគ្នាវិញជាមួយនឹងស្វារមីដែលក្នុងនោះបានសរសេរដោយបែបនេះថា៖“បែកគ្នាហើយ ត្រូវគ្នាវិញ‼️ បែកគ្នាហើយត្រូវគ្នាវិញ‼️ អ៊ីចឹងក៏
ត្រដរផុសឱ្យគេដឹង មិនចេះខ្មាសគេ! ! ! ខ្ញុំសូមសម្រាយមួយអត្ថបទនេះឱ្យឆាប់ចប់ អ្នកយល់នឹងយល់ អ្នកអត់យល់ មិនចង់យល់ក៏តាមហ្នឹងទៅ….
អ្នកមានអីតាស៊ីវិល មិនមែនចង់លេងគ្នាថ្ងៃហ្នឹង ហើយបានថ្ងៃហ្នឹងទេ ប្រទេសកម្ពុជាខ្ញុំមិនដឹងទេ ប៉ុន្តែបើប្រទេសអូស្ត្រាលី ដែលខ្ញុំរស់នៅយើងត្រូវដាក់ពាក្យ សំណុំបែបបទ រស់នៅបែកគ្នា យ៉ាងហោចណាស់ក៏ 12ខែ ទម្រាំនឹងអាចទទួលលិខិតលែងលះ ជាផ្លូវការ ព្រោះបើសិនជានៅក្នុងរយះពេល 12ខែ ឡើងទៅ គ្មានដំណោះស្រាយ គ្មានអ្វីដែលសំអាងថា ប្ដីប្រពន្ធមួយគូនេះ មិនអាចជួបគ្នា ឬបន្តចំណងអាពាហ៍ពិពាហ៍ជាដាច់ខាត
នោះលិខិតលេងលះ ជាផ្លូវការ នឹងចេញលិខិតតាមផ្លូវច្បាប់ ហើយគ្រប់រឿង នឹងបានបញ្ចប់ ដោយសន្តិវិធី! យល់ឬនៅអ្នកពិនខាងអង្គុយចាំសើចគេរយះមាត់ ពីត្រចៀកម្ខាងទៅត្រចៀកម្ខាងទៀត?
ដូច្នេះវាមិនចម្លែកទេ ដែលអ្នកមានអីតាស៊ីវិលដូចខ្ញុំ ត្រឡប់មកផ្ទះរួមរស់ជាមួយគ្នាវិញ ព្រោះជាក់ស្ដែង ខ្ញុំជាម្ដាយប្រាកដជា មិនចុះចាញ់ដោយសារប្ដី តែសុខចិត្តចុះចាញ់ដោយសារកូន សម្រេចចិត្តត្រឡប់ដើម្បី ស្នាមញញឹមរបស់កូនចំរើន ត្រឡប់មករួមរស់ក្នុងផ្ទះ ជាមួយឪពុកកូនរបស់ខ្ញុំ គេងលើគ្រែដែលខ្ញុំដឹងថា កូននឹងមានភាពកក់ក្តៅបំផុតហើយក៏តាំងចិត្តថា ព្យាយាមកែភាពអវិជ្ជមានដែលមានរៀងខ្លួន ហើយបើតាំងចិត្តធ្វើដើម្បីកូនហើយ តែថ្ងៃក្រោយ បើនៅតែដដែល យើងដឹងហើយថាគ្មានអ្វីដែលសុខជាងការដោះលេងខ្លួនឯង ដកខ្លួនដើរលេងមួយរយះ ឬក៏ស្ងៀមស្ងាត់ ដើម្បីបំពេញការតាំងចិត្តរបស់យើងដើម្បីតែកូនទៅ ឃើញតែស្នាមញញឹមរបស់កូន គឺជាសុភមង្គលធំបំផុត សម្រាប់ជីវិតម្ដាយម្នាក់នេះទៅហើយ
ព្រោះក្នុងគ្រាមួយនោះ ដែលខ្ញុំតាំងចិត្តថាដើរចេញ មេម៉ាយ ខ្ញុំមិនដែលធ្លាប់គិតរឿងចង់បានប្ដីថ្មីអីទេ តែឥឡូវបើត្រឡប់ហើយ ឧទាហរណ៍ថាប៉ាវា នៅតែមិនចង់កែ ប្រពន្ធក៏លេងខឹង លេងជេរ លេងស្ដីអ្វីទាំងអស់ទៀតហើយ គ្រាន់តែដឹងថា លុយក្នុងធនាគារ ប្រពន្ធកូន ចុះដកចាយហើយ មិនឲ្យប៉ាចុះសប្បាយតែឯងទៀតទេ!
សូមប្រកាសជាផ្លូវការថា ខ្ញុំ និងកូនត្រឡប់មកនៅផ្ទះវិញហើយ ក្នុងកាលៈទេសៈណា បងប្អូនមិនចាំបាច់ចង់ដឹងអីទៀតទេ កុំឱ្យគេថាខំតាមដានភាពយន្តជីវិតពិតរឿងខ្ញុំវាអត់ប្រយោជន៍ ព្រោះអ្នកមានប្រយោជន៍ គឺអ្នកដែលចូលចិត្តតាមដាន ភាពយន្តដែលគេនិពន្ធខ្លួនឯងសម្ដែងខ្លួនឯង មានគ្រប់ឈុតឆាកមានគ្រប់រសជាតិ ចេញមួយរឿង ចូលមួយរឿង តភាគរាប់ឆ្នាំ ក៏មិនចេះហត់ តាមដានលុះក្ស័យ ដែលខ្ញុំគ្មានថ្ងៃអាចធ្វើដូចបាន!បើត្រេកអរ ចំពោះការជួបជុំគ្នាវិញ របស់គ្រួសារខ្ញុំ នាងខ្ញុំ ក៏សូមអរគុណ ពីចម្ងាយ តែបើអង្គុយសើច ឬក៏យំ នាងខ្ញុំក៏សុំទោស ពីចម្ងាយដែលធ្វើឱ្យខកបំណង ព្រោះមិនបានឃើញយើងខ្ញុំព្រាត់ប្រាស់គ្នា កូនកំព្រា សម្រេចដូចបំណង…
អរគុណសម្រាប់កម្លាំងចិត្ត ដែលអ្នកទាំងអស់គ្នាបានផ្ដល់ឱ្យខ្ញុំ មួយរយះនេះ យ៉ាងហោចណាស់ ពីពេលនេះតទៅ ខ្ញុំមិនមែនរស់នៅក្នុងប្រអប់តែឯងទៀតទេ…
ស្រឡាញ់គោរព អ្នកទាំងអស់គ្នា មិនថាអ្នកស្រឡាញ់ ឬក៏អ្នកស្អប់ វត្តមានអ្នកទាំងអស់គ្នា បានផ្ដល់ចំណេះដឹង អំពីសង្គមខ្មែរយើង សម្រាប់នាងខ្ញុំច្រើនណាស់ ជូនពរអ្នកទាំងអស់គ្នា ឲ្យជៀសផុតពីមេរោគកូវីដ-19 Praying for everyone to be safe during this hard time , we love you! ។”៕