អ្នកគំាទ្រភាគច្រើន ច្បាស់ជាជ្រាបហើយមើលទៅ នាយ សែ ភិន ហៅ នាយ ចយ និង ភរិយា ប៉ិន ក្វាន់ឌី បានចូលរោងការតាមប្រពៃណី កាលពី ថ្ងៃ ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ។
ក្រោយមក អ្នកទាំងពីរទទួលបាន កូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ ឈ្មោះ ភិច ណាឃីន មើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់។ ក្នុងនោះ នាយ ចយ និង ភរិយា តែងតែបង្ហោះរូបភាពផ្អែមល្ហែម ជាមួយជាញឹកញាប់មិនដែលដាច់ឡើយ មើលទៅគ្រួសាររបស់គាត់ ពិតជាមានសុភមង្គល និងកក់ក្តៅណាស់។
ស្រាប់តែមកដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ យ៉ាងខ្លាំង ក្រោយឃើញ ភរិយា នាយ ចយ បានបង្ហោះសារបែបនេះ ដោយសរសេរ ច្បាស់ៗ ថា ៖
“មានតែមនុស្សតែម្នាក់ទេ ដែលមើលឃើញខ្ញុំល្អ ក្នុងកែវភ្នែករហូត មិនថាទង្វើរនោះល្អ ឬអាក្រក់ “នោះគឺម៉ែ” ពេលខ្លះទោះយើងខំនិយាយបកស្រាយ អោយអ្នកដទៃយល់ពីអារម្មណ៍យើងថា ហេតុអីបានយើងធ្វើចឹង តែវាមិនអាច ព្រោះគេគ្រប់គ្នាបានមើលមកយើងថា យើងជាមនុស្សស្រីដែលអាក្រក់។
ចឹងបានថាចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ មនុស្សខ្ញុំ ជាមនុស្សមានហេតុផល គោរពពាក្យសម្តី ហើយខ្ញុំមិនចូលចិត្ត ពាក្យកុហក់ ហើយមុននឹងខ្ញុំធ្វើ ខ្ញុំបានប្រាប់មុនច្បាស់ណាស់ ថាម៉េចៗ “ហើយទាល់តែអ្នកនិយាយហ្នឹងជាខ្ញុំ ឬជួបដូចខ្ញុំ នោះអ្នកនឹងយល់ច្បាស់”។
មានរឿងអី ក៏លាក់ទុក មិនហ៊ាននិយាយ ឬបញ្ចេញអោយអ្នកណាដឹង លាក់យូរៗទៅចង់ឆ្គួត ចង់ស្ទះស្លាប់ ទើបបញ្ចេញខ្លះ អោយវាធូរ តែពេលខ្ញុំបញ្ចេញហើយ ខ្ញុំក៏ទទួលបានពាក្យ “អីតិចផុសៗ យករឿងគ្រួសារមកផុស អត់ចេះខ្មាសគេ អត់ចេះទុកមុខអោយគ្នា ពីរមាត់អ្នកដែលនៅជុំវិញខ្លួនខ្ញុំ តែមានដែលសំលឹងមើលកំហុសរបស់បុគ្គលហ្នឹងខ្លះអត់ ព្រោះតែគ្មានអ្នកឃើញកំហុសនោះ ទើបបានជាម្នាក់ៗ មកវាយប្រហា ថាខ្ញុំជាមនុស្សអាក្រក់ ហើយខ្ញុំក៏មិនចង់អោយនរណាថាខ្ញុំល្អដែរ តែមុននឹងវាយប្រហាខ្ញុំ សុំអ្នកដឹងរឿង និងមូលហេតុអោយច្បាស់សិន។
ព្រោះតែពាក្យថា ខ្មាស ទុកមុខ ទើបមិនធ្វើ ហើយលើកលែងរាប់រយរាប់ពាន់ដង ឡើងមនុស្សបានចិត្ត បានដៃ ខ្ញុំមិនខឹងនឹងនរណាម្នាក់ដែលនិយាយថាអោយខ្ញុំទេ មានតែ លើកម្រាមដៃ10 សំពះអរគុណ ដែលបាននិយាយ បានថាអោយខ្ញុំ គ្រួសារណា ក៏ដូចគ្រួសារណាដែរ ឃើញតែផ្អែមល្ហែមៗ តែមិនប្រាកដថា មិនចេះឈ្លោះគ្នាឯណា ត្រូវអត់ ចឹងគួរព្យាយាមយល់តិចទៅ ហ៊ឺយ ! និយាយរួម ទោះខ្ញុំខំនិយាយបកស្រាយតទៀត ក៏អត់ប្រយោជន៍ ព្រោះខ្ញុំបានក្លាយជាមនុស្សអាក្រក់ ក្នុងកែវភ្នែកអ្នកគ្រប់គ្នាទៅហើយ (អ្នកមិនមែនជាខ្ញុំ អ្នកនៅតែមិនយល់) #មានតែបងៗស្រីៗទើបយល់។
បញ្ចាក់ មិនមែនSad ឬឈ្លោះគ្នាទេ តែផុសនេះ គ្រាន់ចង់បកស្រាយខ្លះៗ”៕