សកន្លងមកនេះការឆ្លងនៅក្នុងរង្វង់សិល្បះហាកបីដូចជាបានស្បេីយបន្តិចហេីយបន្ទាប់ពីមានការទប់ស្កាត់នឹងការដាក់បម្រាមមិនអោយមានការឆ្លងកាត់សភាបការណ៏ក៏បានស្ងប់ស្ងាត់បានមួយរយះដែរ។តែបែរជានៅពេលនេះបានលឺដំនឹងថា កញ្ញា យ៉េយ៉េ បានមានវិជ្ជមានកូវីដ១៩ទៅវិញ។បានអោយដឹងថាការប្រុងប្រយ្ន័តគឺមនុស្សគ្រប់រូបគ្រប់គ្នាចេះតែមានការការការពារហេីយតែក៏មិនដឹងថាតេីជំងឺនេះនឹងមាននោកន្លែងណា
នឹងបានឆ្លងទៅលេីអ្នកណាដែលយេីងមានតម្រុយនឹងអាចដឹងនោះទេមានតែការមិនជួបជុំនឹងមានការប្រុងប្រយ្នត័មិនចេញពីគេហដ្ឋានបេីមិនមានការចាំបាច់។បានអោយដឹងថាព្រឹត្តិការណ៏ដែលឆ្លងនៅក្នុងសហគមន៏ដែលបានជះចំហាយចូលមកក្នុងរង្បង់សិល្បះបានធ្វេីអោយមានការភិតភ័យនឹងបានឆ្លងទៅលេីតារាចម្រៀងនឹងិល្បះក៏មួយចំនួនដែលនៅក្នុងនោះក៏មានការសោកស្តាយនឹងការព្រួយបារម្មណ៏ផងដែរនៅពេលដែលមាន
ដំណឹងបែបនេះកេីតឡេីងនៅក្នុងបណ្តាញសិល្បះករខ្មែរយេីងដូច្នេះ។ស្ថិតមកដល់ពេលនេះសូមបងប្អូនមានការប្រុងប្រយ្ន័តអោយបានខ្ពស់ផងព្រោះថាការឆ្លងនៅប្រចាំថ្ងៃមានកំណេីនច្រេីនខ្លាំងមែនទែន។
នៅមុននេះបន្តិច នាថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ គេប្រទះឃើញ តារាកំប្លែង យ៉េយ៉េ បានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ថាខ្លួន មានវិជ្ជមានកូវីដ-១៩។យ៉េយ៉េ បានបញ្ជាក់យ៉ាងច្បាស់ ទំាងអារម្មណ៍ក្តុកក្តួល ឡើងរំជួលចិត្តថា “ការពារណាស់ ខ្លាចណាស់ ជួបណាស់ ពេលនេះលទ្ធផល ចេញហើយនាងខ្ញុំ យ៉េយ៉េ មានវិជ្ជមានកូវីត១៩”។ក្រោយឃើញបែបនេះ មិត្តរួមអាជីពជាច្រើន បានសម្តែងការភ្ញាក់ផ្អើល
ហើយក៏បានចូល comment លើកទឹកចិត្ត ព្រមទំាងបានជូនពរឲ្យ តារាកំប្លែង ដ៏មានប្រជាប្រិយភាពរូបនេះ ឆាប់ជាសះស្បើយ ពីជំងឺ ដ៏កាចសាហាវ មួយនេះ ឆាប់ៗ ផងដែរ។ក្នុងនោះ លោក ប៉ែន ចំរុង ក៏បានបង្ហោះសារមួយ ដោយនិយាយបែបនេះថា “ហ្អូ បងចូលរួមសោកស្តាយផងអូនកញ្ញា យ៉េយ៉េ តែកុំបារម្ភអី ធ្វើចិត្តអោយស្ងប់ ហើយទុកពេលអោយទ័ពអាវស
ជួយព្យាបាលអូនតាមសំរួលទៅ មិនយូរទេ អូនបានជាហើយ សូមទេវតាឆ្នាំថ្មី ប្រទានពរជ័យ អោយអូនឆាប់ជាពីជំងឺ COVID-19 និងមានសុខភាពល្អប្រសើរឆាប់ៗណា”៕