Connect with us

កំសាន្ត&ប្លែកៗ

ដល់ថ្ងៃខួបកំណេីតល្មម…! សួសវីហ្សានិយាយទាំងស្រក់ទឹកភ្នែកស្របពេលថ្ងៃខួបកំណេីតមិនបានជុំគ្នាបានត្រឹមនឹកនាពីឆ្ងាយដល់ថ្នាក់បង្ហោះសារមួយនេះថា

ថ្ងៃកំណើតឆ្នាំនេះ តារាចម្រៀង សួស វីហ្សា មិនបានជួបជុំក្រុមគ្រួសារដូចឆ្នាំមុនៗឡើយ ព្រោះនាងត្រូវបន្តរង់ចាំលទ្ធផលតេស្តកូវីដ-១៩ លើកចុងក្រោយ បន្ទាប់ពីជាសះស្បើយ ។ បើទោះជាមិនបានជួបជុំក្រុមគ្រួសាររៀបចំកម្មវិធីក៏ពិតមែន ប៉ុន្តែ សួស វីហ្សា បានបង្ហោះសារយ៉ាងមានអត្ថន័យនៅក្នុងថ្ងៃកំណើតរបស់ខ្លួននៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅមុននេះបន្តិច នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ សួស វីហ្សា បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹកអមជាមួយសារយ៉ាងវែងអន្លាយយ៉ាងដូច្នេះថា៖ “ថ្ងៃនេះថ្ងៃទី២០ខែមេសាឆ្នាំ២០២១ ត្រូវជាថ្ងៃកំណេីតរបស់ខ្ញុំ ជាថ្ងៃដែលអ្នកម្តាយជាទីស្រលាញ់របស់ខ្ញុំបានបង្កេីតខ្ញុំមកអោយបានឃេីញពិភពលោកដ៏ស្រស់ស្អាតមួយនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនមានកំណេីត កូនមានថ្ងៃនេះក៏ដោយសារតែមានម៉ាក់មានប៉ា បេីគ្មានលោកទាំងពីរទេ កូនក៏គ្មានថ្ងៃនេះដែរ កូនសន្យានឹងមេីលថែតបស្នងសងគុណលោកទាំងពីរវិញអោយបានល្អជាទីបំផុត ទំរាំតែមានថ្ងៃនេះខ្ញុំបានឆ្លងកាត់រឿងរ៉ាវជាច្រេីនក្នុងជីវិត ជួបទាំងរឿងល្អរឿងអាក្រក់ មានគ្រប់រសជាតិនៃជីវិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំរាប់ឆ្នាំនេះខ្ញុំមិនចង់បានកាដូរអ្វីនោះទេ ព្រោះឆ្នាំនេះខ្ញុំមានកាដូរពិសេសរបស់ខ្ញុំហេីយ គឺកូនស្រីសំណព្វជីវិតបេះដូងរបស់ខ្ញុំ(ថង សាម៉ូលី ហៅអូនJenny)ហេីយសុំត្រឹមតែក្រុមគ្រួសារខ្ញុំមានសុខភាពល្អ មានក្តីសុខ នោះគឺគ្រប់គ្រាន់ហេីយសំរាប់ខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណដល់ប៉ាម៉ាក់ក្មេកដ៏សែនល្អ ដែលលោកទាំងពីរតែងតែស្រលាញ់កូនស្រីម្នាក់នេះដូចកូនបង្កេីត អរគុណបងប្អូនសាច់ថ្លៃទាំងអស់សំរាប់ក្តីស្រលាញ់រាប់អានដ៏លេីសលប់ ជាពិសេស សូមអរគុណដល់លោកប្តីសំលាញ់ចិត្ត ដែលលោកប្តីបានបំពេញកាតព្វកិច្ចជាស្វាមី ជាឪពុកបានយ៉ាងល្អ អរគុណបងដែលបានមេីលថែកូនស្រីយេីងបានយ៉ាងល្អនឹងគ្រួសារផងដែរ

ឆ្នាំនេះទោះជាខ្ញុំមិនអាចជួបជុំ ប្តី កូន ក្រុមគ្រួសារបានក៏ពិតមែន តែខ្ញុំមិនកំសត់ទេ គឺខ្ញុំសប្បាយចិត្តទៅវិញទេ ព្រោះខ្ញុំអាចដណ្តេីមយកជីវិតរបស់ខ្ញុំពីជំងឺCOVID-19 បានមកវិញដោយជោគជយ័ ខ្ញុំហាក់ដូចមានជីវិតថ្មីមកវិញ គ្រាន់តែខ្ញុំអាចបានត្រឡប់មកផ្ទះវិញ ហេីយសុខភាពខ្ញុំល្អមាំមួនប៉ុននេះ គឺគ្រប់គ្រាន់ហេីយសំរាប់ខ្ញុំ អរគុណពូមីងបងប្អូនមិត្តភក្តិដែលបានជូនពរថ្ងៃកំណេីតរបស់ខ្ញុំ”៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021