Connect with us

កំសាន្ត&ប្លែកៗ

​សម្លចាណាងរបស់ជនជាតិភាគតិចគ្រឹង និងទំពួនមកពីខេត្តរតនគិរី ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសារម្ហូបពិសេសប្រចាំតំបន់!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធីមួយមានឈ្មោះថា ​មហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារលើកទី២០ និងទម្រង់ម៉ូតសម្លៀកបំពាក់ខ្មែរលើកទី១៩ ឆ្នាំ២០១៩ ដែលប្រព្រឹត្តិឡើងនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ ដើម្បីជាការលើកស្ទូយនូវស្នាដៃម្ហូបខ្មែរទូទាំងតំបន់ និងប្រទេសផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងកម្មវិធីនោះ លោកស្រី ឡាត់ សុខឯម ត្រូវាបជាប់ជាបេក្ខភាពចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសារម្ហូបពិសេសប្រចាំតំបន់ ក្នុងមុខម្ហូបសម្លចាណាង ជនជាតិដើមភាគតិចគ្រឹង និងទំពួន មកពីខេត្តរតនគិរី ដោយទទួលបានការអបអរសាទរជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈលោកស្រី ឡាត់ សុខឯម ដែលមានគណនីហ្វេសប៊ុក Lat Sok Em បានបង្ហោះរូបភាពជ័យលាភី និងរៀបរាប់តថា៖ « អបអសាទរ សម្លចាណាង ជនជាតិដើមភាគតិចគ្រឹង និងទំពួន មកពីខេត្តរតនគិរី ជាប់ចំណាត់ថ្នាក់លេខ២ ខ្ញុំពិតជារំភើបសប្បាយរីករាយជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ដែលនាងខ្ញុំជាប់ចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសារម្ហូបពិសេសប្រចាំតំបន់ នៅក្នុងមហោស្រព សិល្បៈដណ្តាំស្លម្ហូបអាហារលើកទី២០ និងទម្រង់ម៉ូតសម្លៀកបំពាក់ខ្មែលើកទី១៩ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្លចាណាង គឺខ្ញុំចម្អិនចេញពីបេះដូង និងដាក់ស្នាមញញឹម ដើម្បីអត្តសញ្ញាណរបស់ខ្លួន ហើយសម្លចាណាងនេះផងដែរវាជាសិល្បៈមួយបានរួមចំណែកយ៉ាងធំ ក្នុងការបង្ហាញអំពីអត្តសញ្ញាណ និងការផ្សារភ្ជាប់នឹងការងារកសិកម្មប្រពៃណីរបស់ជនជាតិដើមភាគតិច។ ខ្ញុំជនជាតិដើមភាគតិចគ្រឹង ខ្ញុំចូលចិត្តម្ហូបជនជាតិដើមភាគតិចខ្ញុំ ខ្ញុំចង់លើកស្ទួយម្ហូបអាហារជនជាតិដើមភាគតិចទៅកាន់ពិភពលោកបានស្គាល់ពីវប្បធម៌ ខ្ញុំចូលរួមអភិរក្ស និងថែរក្សាអត្តសញ្ញាណរស់របស់វប្បធម៌ជាតិ។ មហោស្រពសិល្បៈដណ្តាំស្ល ២០១៩ »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរឱ្យដឹងផងដែរថា ​សម្លចាណាង គឺជាម្ហូប ឬស៊ុបមួយមុខ ​ដែលយកឈ្មោះតាម ស្លឹករុក្ខជាតិចាណាងរបស់ជនជាតិភាគតិចតែម្តង ​ដោយគេយកបន្លែនេះមកបុកពូតយកទឹកហើយផ្អាប់ទុកប៉ុន្មានថ្ងៃ ទើបយកមកស្ងោរជាមួយនឹងបន្លែជាច្រើនមុខដូចជាទំពាំង ស្នៀតពោត ​រួមជាមួយនឹងសាច់គោ ឬស្បែកគោជាដើម។ ​ដោយវាអាចញ៉ាំជាមួយបាយសម្រាប់ទទួលទានក៏បាន ​ឬញ៉ាំជាមួយមីក៏បាន។ ​តែភាគច្រើនគេនិយមយកចាណាងមកញ៉ាំស្រុះជាមួយនឹងមីជាង។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់អាចចុចលើតំណលីងមួយនេះ ឃើញខ្មៅៗចឹងតែឆ្ងាញ់កប់ហ្មង! អត់បានទៅញ៉ាំ «ចាណាង» ដូចអត់បានទៅលេងខេត្តរតនគិរីចឹង! ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021