អាណិតគាត់ណាស់!! ព្រោះតែចិញ្ចឹមម្តាយ កម្មករសំណង់ដៃម្ខាងប្រឹងធ្វើការទំាង ត្រដររក​ប្រាក់….!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មករ​សំណង់​ពិការ​ដៃ​ម្ខាង​ម្នាក់​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ជា​ច្រើន​រំជួល​ចិត្ត​អាណិត និង​កោត​សរសើរ​មិន​តិច​ទេ ព្រោះ​តែ​គាត់​បាន​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ​ច្រើន​មិន​អស់​ក្នុង​ការ​ស្វែង​រក​ចំណូល​ប្រចាំ​ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tao Jinpin ​បាន​ពិការ​ដៃ​ម្ខាង តែ​ក្លាយ​បុគ្គល​ល្បី​លើ​បណ្ដាញ​សង្គម​ចិន។ លោក​មាន​អ្នក​គាំទ្រ (Fan) ​ប្រមាណ​ជិត ៨០​ម៉ឺន​នាក់ ដែល​តែង​តែ​ចាំ​មើល​គាត់​​ធ្វើ​ការ​​ដូច​ជា យួរ ​លី​ សែង​ឥដ្ឋ ស៊ីម៉ង់​នៅ​ការដ្ឋាន​សំណង់​ជា​ប្រចាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​មាន​អាយុ ២៤​ឆ្នាំ រស់​នៅ​ទីក្រុង Shijiaxhuang ខេត្ត​ហេបេ ភាគ​ខាង​ជើង​ប្រទេស​ចិន។ គាត់​បាន​បាត់​បង់​ដៃ​ស្ដាំ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ ​៨​ឆ្នាំ​មុន។ ​ដើម្បី​ឲ្យ​របួស​ជា​សះស្បើយ​ គឺ​ត្រូវ​ការ​ពេល​វេលា​យូរ និង​មាន​ការ​ឈឺ​ចាប់​ណាស់។ ក្រោយ​​ជា​របួស​មក ​លោក​បាន​ធ្វើ​ជា​កម្មករ​សំណង់​ទាំង​មាន​ដៃ​ម្ខាង​រុញ​រទេះ បែក​ញើស​ជោក​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​រុញ​រទេះ​ផ្ទុក​ដោយ​ស៊ីម៉ង់​លាយ​ធ្ងន់​ៗ ហើយ​គាត់​ចង់​បង្ហាញ​ថា ​ខ្លួន​​អាច​ធ្វើ​កិច្ច​ការ​ដូច​មនុស្ស​ដទៃ​​បាន។ មាន​ពេល​មួយ ​មិត្ត​រួម​ការងារ​របស់​លោក បាន​ថត​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​បង្ហាញ​ពី​ការ​ធ្វើ​ការ​របស់​គាត់ រួច​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​តែម្ដង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែក​ម្ដាយ​របស់ Tao Jinjin បាន​​រៀប​រាប់​ថា ​ភាព​ខ្លាំង​របស់​កូន​ប្រុស​រូប​នេះ គឺ​ទទួល​បាន​កម្លាំង​ចិត្ត​ពី​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត ជា​អ្នក​ជំរុញ និង​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​ប្រឹង​ប្រែង​ធ្វើ​ការ​ដើម្បី​ផ្លាស់​ប្ដូរ​អនាគត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក Tao Jinjin អាច​រក​ចំណូល​ដោយ​លក់​កម្លាំង​ពលកម្ម​បាន​ ១០០​យ័ន ឬ​ប្រមាណ ១៥​ដុល្លារ​ ក្នុង​មួយ​ថ្ងៃ​ពី​ការដ្ឋាន​សំណង់ ប៉ុន្តែ​ដោយសារ​តែ​គាត់ Live វីដេអូ​លើ​បណ្ដាញ​សង្គម ចំណូល​ប្រចាំ​ខែ​របស់​គាត់​អាច​កើន​ដល់ ១ ២០០​ដុល្លារ ព្រោះ​មាន​សប្បុរសជន​ជួយ​ខ្លះៗ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Jinjin និយាយ​ថា ​ថ្ងៃ​ណា​មួយ​លោក​​នឹង​រៀបការ និង​ក្លាយ​ជា​ឪពុក​របស់​គេ​ហើយ​។ លោក​​បន្ត​ថា លោក​ព្យាយាម​ធ្វើ​អ្វី​ៗ​គ្រប់​បែប​យ៉ាង ដើម្បី​ផ្លាស់​ប្ដូរ​ពី​កម្មករ​សំណង់​ទៀត​ផង​៕

Leave a Reply