Connect with us

កំសាន្ត&ប្លែកៗ

កម្របានឃើញណាស់! រាប់រយឆ្នាំនៃវិចិត្រភាពគំនូរបុរាណ លើជញ្ជាំងព្រះវិហារ វត្តកំពង់ត្រឡាចលើ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

📍 #រាប់រយឆ្នាំនៃវិចិត្រភាពគំនូរបុរាណលើជញ្ជាំងព្រះវិហារវត្តកំពង់ត្រឡាចលើ បោះពួយពីភ្នំពេញ ឆ្ពោះទៅទឹកដីកំពង់ឆ្នាំងប្រមាណជាង ៤០គីឡូម៉ែត្រ អ្នកនឹងឆ្លងកាត់ទីតាំងប្រវត្តិសាស្ត្រខ្មែរសំខាន់ៗដូចជា ឧដុង្គ និងលង្វែក។ ហួស​លង្វែកតែបន្តិច នឹងមកដល់ស្រុកកំពង់ត្រឡាចដែលល្បីល្បាញថាមានទីអារាមបុរាណមួយ ដែលមានប្រវត្តិយូរលង់មកហើយ ជាមួយនឹងសិល្បៈគំនូរលើជញ្ជាំងព្រះវិហារដ៏ល្អឯក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

#វត្តកំពង់ត្រឡាចលើ (វត្ត​ពោធិ​រុក្ខា​រាម​) ជា​វត្តដែលមានអាយុកាល​ចំណាស់ជាងគេក្នុងដែនដី #កំពង់ឆ្នាំង ​ប្រមាណជាង ៣០០​ឆ្នាំ​មកហើយដែលដូនតាខ្មែរបានចាប់ផ្តើមកសាងនា គ.ស ១៦៧២ ហើយដែលព្រះវិហារដែលនៅសេសសល់ដល់បច្ចុប្បន្នត្រូវបានកសាងតាំងតែពី គ.ស ១៨៤៧ ដំណាលគ្នានិង សាលធម្មសភា នៅខាងមុខព្រះវិហារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះវិហារបុរាណនេះមានទំហំ ១២ម៉ែត្រ x ២០ម៉ែត្រ ជាមួយហ្នឹងសសរចំនួន ៦២ដើម ហើយត្រូវបានសាងសង់នៅលើខឿនថ្មបាយក្រៀម ប្រៀបបានទៅហ្នឹងទីខឿនប្រាសាទបុរាណដែលជាទីស្ថានសក្ការៈខ្ពង់ខ្ពស់នៃជំនឿជនជាតិខ្មែរ។ ព្រះវិហារមានគូទឹកព័ទ្ធជុំវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនៅក្រោយព្រះវិហារមានស្រះទឹកតាំងពីបុរាណកាលធំៗចំនួន២។ រីឯសាលា​ធម្មសភា​ចាស់​មាន​ទំហំ​ ១៤​ម៉ែត្រ​x ​១៦​ម៉ែត្រ ដោយ​ជញ្ជាំង​សាលា​ធម្មសភា​នេះ​ធ្វើ​អំពី​ស៊ីម៉ង់​មាន ឆ្អឹង​ជា​រនាបប្ញ​ស្សី ដែលបច្ចុប្បន្នស្ថិតក្នុងស្ថានភាព​ទ្រុឌទ្រោមជា​ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្វីដែលជាភាពវិចិត្រនៃវត្តកំពង់ត្រឡាចលើនេះគឺ #សិល្បៈគំនូរបុរាណ លើជញ្ជាំង ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ដែលយោងតាម ព្រះចៅអធិការព្រះនាម តុ​ដ្ឋ​ធ​ម្មោ ម៉ែន តុ​ដ្ឋ បានមានសង្ឃដីកាថា នា គ.ស ​១៨៥០ មាន​ជាងគំនូរ​២​នាក់​ ម្នាក់​ឈ្មោះ​ប៉ាល់ និង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្នាក់ទៀតឈ្មោះ ​ជា បាន​គូររូប​គំនូរ​នៅលើ​ជញ្ជាំង​ព្រះវិហារ ហើយ​បាន​បន្សល់​នូវ​ស្នាដៃ​ផាត់​ពណ៌​ដ៏​ល្អ​វិចិត្រ​នេះ​រហូតមកដល់​សព្វថ្ងៃ​។ គំនូរ​បុរាណ​នៅ​លើ​ជញ្ជាំង​ព្រះវិហារផ្នែក​ខាងត្បូង មានសភាព​ខូចខាត​ខ្លាំង​ជាងគេ រលុប​ស្ទើ​រមើល​លែង​ឃើញ​ទៅ​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែក​ខាងជើង ​ខាង​មុខ និង​ខាងក្រោយ​អាច​មើល​បាន​ខ្លះ ។ ការ​ខូចខាត​នេះ​ដោយសារ​តែ​ដំបូល​ព្រះ​វិហារ​លិច​ទឹក​ហូរ​ស្រក់​លើ​ផ្ទាំងគំនូរ​​ កត្តាមួយផ្សេង​ទៀត គឺ​ដោយសារ​សម័យ ប៉ុ​ល ពត គេបានយកព្រះវិហារបុរាណនេះ ធ្វើជាកន្លែងគុកឃុំឃាំងមនុស្ស ជាឃ្លាំងស្តុកអំបិល និងជាកន្លែងបិតស្រាទៀតផង ដែលអាចធ្វើឲ្យមានផលប៉ះពាល់ដល់ផ្ទាំងគំនូរលើជញ្ជាំងព្រះវិហារ។

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021