នៅពេលនេះបងប្អូនបានឃេីញស្រាប់ហេីយនៅការបម្រេីការពារសុវត្ថិភាពដែលកងកម្លាំងទាំងអស់អស់បានខំប្រឹងយ៉ាងមុតមាំដែលពិតជាមានការអាណិតខ្លាំងមែនទែន។មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលបានធ្វេីការខំប្រឹងរិះរកវិធីនឹងការកែប្រែសម្រួលនៅយុទ្ធសាស្រ្តដេីម្បីធ្វេីការជួយសម្រួលនៅទុក្ខបងប្អូនជាច្រេីននោក្នុងពេលនេះ។ដោយសារតែជំងឺកូវីដ១៩ទេីបធ្វេីអោយមានទិដ្ឋភាពបែបនេះកេីតឡេីង។បេីនិយាយពីការខំប្រឹងរបស់កង
កម្លាងរបស់យេីងវិញបានអោយឃេីញថាមានការរងនៅឧបសកគ្គជាច្រេីននៅក្នុងការបំពេញកាតព្ធកិច្ចដេីម្បិការបារសុវត្ថិភាពមួយនេះ។បងប្អូនគិតមេីលតេីគាត់មានគ្រួសារទេតេីគាត់មានបងប្អូនដែរទេដឹងច្បាស់ណាស់អ្នកណាក៏មានគ្រួសារដែរតែដោយសារតែការស្រលាញ់នៅភារះកិច្ចនឹងត្រូវការពារបងប្អូនប្រជាពលរដ្ឋពួកគាត់ត្រូវឃ្លាតឆ្ងាយពីបងប្អូនដូច្នេះក៏មិនមានអ្វីដេីម្បីជួយគាត់នោះដែរមានតែការគោរពនៅបទបញ្ជាដែល
រដ្ឋាភិបាលបានដាក់ទៅដេីម្បិការពារខ្លួនឯងទេនឹងបានធ្វេីអោយកងកម្លាំងរបស់យេីងមានកម្លាំងចិត្តផងពេលដែលមានបងប្អូនចេះគោរពច្បាប់នឹងអោយកម្លាំងចិត្តគាត់បែបនេះ។
ស្ថិតនៅក្នុងពេលនេះសភាពការមិនទាន់មានភាពនឹងនរនោះទេដូច្នេះកងកម្លាំងដែលបានដាក់នៅក្នុងគោលដៅដេីម្បីការពារនឹងតំបន់ដែលបានបិទខ្ទប់នៅតែមានសកម្មភាពដូចសព្វដងដដែល។ដូច្នេះបងប្អូនត្រូវថែរក្សារខ្លយនឹងមានការប្រតិបត្តិនៅវីធិសាស្រ្ត៣ការពារ៣កុំដេីម្បីយេីងទាំងអស់គ្នាផងដែរ។ហេីយក៏សង្ឃឹមថាកងកម្លាំងនឹងបងៗសមត្ថកិច្ចនឹងអាចបានសម្រាកនឹងបានជួបជុំគ្រួសារក្នុងពេលឆាប់ៗនេះផងដែរ។
ពេលខ្លះហូបបាយមិនត្រង់មាត់ទេ ហើយថ្ងៃខ្លះទៀតត្រូវនៅក្រោមទឹកភ្លៀងរាប់ម៉ោង គេងមិនបានគ្រប់គ្រាន់គឺផ្ទុយស្រឡះពីបងប្អូន ដែលមានពេលនៅផ្ទះ បានជួបជុំគ្រួសារមានពេលគេងគ្រប់គ្រាន់ ប៉ុន្តែកងកម្លាំង និងក្រុមគ្រូពេទ្យជួរមុខយើងវិញពួកគាត់មិនដែលទេ តាំងពីផ្ទុះព្រឹត្តិការណ៍២០ កុម្ភៈ ឡើងមក ។ ហេតុដូចនេះហើយសូមពុកម៉ែបងប្អូនទាំងអស់គ្នាមានការយោគយល់ផង គោលបំណងដែលបិទខ្ទប់ក្រុង និងរាជធានី នេះគឺចង់ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ និងងាយស្រួលដល់ការគ្រប់គ្រងស្ថានការណ៍របស់ក្រសួងសុខាភិបាល ។
ដោយសារតែឃើញមានការរាតត្បាតខ្លាំងពេក ទើបពេលនេះប្រមុខរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយដោយបិទរាជធានីភ្នំពេញ និង ទីក្រុងតាខ្មៅទាំងមូល និងមាននៅតាមបណ្តារខេត្តមួយចំនួនទៀតក៏ត្រូវបានបិទទាំងស្រុងហាមមិនឲ្យប្រជាពលរដ្ឋចេញពីផ្ទះមួយទៅផ្ទះមួយ និងលែងឲ្យធ្វើដំណើរតាមដងផ្លូវទៀតបើមិនមានករណីចាំបាច់ណាមួយ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះកាន់តែខ្លាំង ។