Connect with us

កំសាន្ត&ប្លែកៗ

ក្រោយមានការបង្ហោះបង្ហាញពីទឹកចិត្តម្ចាស់ផ្ទះរបស់គណនីយហ្វេសប៊ុកម្នាក់បានអោយដឹងថាមានមហាជនជាងបីមុឺនប្រាំពីរពាន់នាក់ដែលបានធ្វេីការចែករំលែកដែលធ្វេីអោយពេលនេះថ្នាក់ដឹកនាំមានការ….!

កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ គេប្រទះឃើញ នារីស្រស់ស្អាតម្នាក់ឈ្មោះក្នុងហ្វេសប៊ុក “Leakina Chet” បានបង្ហោះរូបភាព២សន្លឹក និងអមសារមួយ កោតសរសើរពីទឹកចិត្តម្ចាស់ផ្ទះជួលមួយ
កន្លែង អានហើយ ពិតជារំភើប និងភ្ញាក់ផ្អើល ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ គិតត្រឹមថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ នេះ ផុសមួយនេះ មានគេស៊ែរតគ្នាជាង ៣ម៉ឺនដងបាត់ទៅហើយ ។ហ្វេសប៊ុកនេះបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់ប្រាប់ថា “មើលម្ចាស់ផ្ទះជួលគេផង តម្លៃផ្ទះក៏ចុះ ឥឡូវចែកស្បៀងអោយគ្មានប្រណីដៃទេ អោយគ្រប់បន្ទប់ទាំងអស់ មហាដៃទូលាយណាស់ អង្ករអត់មានអោយតិចតូចទេចា៎ លេងផ្កាខ្ញីបេធំ50គីឡូតែម្ដង ហើយនៅថែមលុយអោយទៀត និងរបស់ញុំាថែមទៀត តាំងពីដើមគិតគូ អ្នកនៅផ្ទះគាត់ណាស់ ឮខ្វះ ឮខូចអី មិនបានទេ ហើយបើឮអ្នកណាទើបសម្រាលកូន ឬទើបរៀបការ ចាំមើលអាំងប៉ាវគាត់អោយ មិនចេះតូចទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ៊ានតែបានកូនភ្លោះគុណអាំងប៉ាវអោយទៀត អរគុណណាស់ពូ និងអុី សូមអោយមានសុខភាពល្អសំណាងល្អ”។ដោយសារតែគ្រប់គ្នាចង់ឃើញម្ចាស់ផ្ទះជួះនេះខ្លាំងពេក នារីរូបនេះ បានទំលាយមុខមាត់ម្ចាស់ផ្ទះ ហើយប្រាប់ថែមថា “នេះហើយបងប្អូនគាត់ជាម្ចាស់ផ្ទះជួលខ្ញុំ ដោយសារខ្ញុំផុសពីគាត់ល្ងាចម៉ិញ ក៏មានបងប្អូន comments Share chart ច្រើន ចង់ដឹងព័ត៌មានពីម្ចាស់ផ្ទះចិត្តល្អ ចង់ឃើញមុខ ចង់ដឹងទីតាំងផ្ទះគាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អធ្យាស្រ័យ បងប្អូនខ្ញុំឆ្លើយមិនទាន់ទេច្រើនពេកឥឡូវផុសពីគាត់អោយបងប្អូនបានស្គាល់ហើយ មានអ្នកសួរពិតឬអត់ចូលមើលអាខោនគាត់ដែលខ្ញុំ Tag អោយចុះ នេះហើយជាគាត់ ខ្ញុំ និងគាត់មិនពាក់ព័ន្ធជាប់សាច់ឈាមអី និងគ្នាទេ គ្រាន់តែចង់អរគុណនូវទឹកចិត្តគាត់កន្លងមកប៉ុណ្ណោះ គាត់សាមញ្ញៗ មាត់ខ្វាចៗ ឮៗ អ្នកនៅផ្ទះគាត់ជាង30បន្ទប់និងដឹងហើយថាចិត្តគាត់ម៉េចដែរ ផ្ទះគាត់នៅតាខ្មៅ ក្បែរបន្ទាយទាហ៊ាន ក្រោយសាលាខ្ពកវែងទល់មុខផ្ទះសំណាក់ សេងឆេង ណាបងប្អូន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ ម្ចាស់ហ្វេសប៊ុកខាងលើ បានបន្ថែមថា “Keat Dany អ៊ីល្បី សមណាស់ ចាសជាការពិត គាត់មិនយកមុខយកមាត់ តាមកាមេរ៉ាទេ អោយម្ដងណា ក៏មិនខ្ចីថតអួត ហើយយើងសុំថតក៏មិនព្រមថតផង គាត់ថាអត់ទេអោយគេហើយថតគាត់ខ្មាសគេណាស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលមុខមាត់ ម្ចាស់ផ្ទះជួលចិត្តល្អខាងក្រោមនេះ ទំាងអស់គ្នា ៖

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021