Connect with us

កំសាន្ត&ប្លែកៗ

គួរឱ្យសរសើរ!!! នៅក្មេងៗសោះ ​បានរក្សាទុក និងផលិតមរតកដូនតាខ្មែរ សាស្ត្រា​ស្លឹក​រឹត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាស្ត្រា​ស្លឹក​រឹត​ខ្មែរ អាច​ត្រូវ​បាន​គេដឹងថា ​គឺជាក្បួនសម្រាប់សរសេរទុកប្រៀបដូចជាសៀវភៅបច្ចុប្បន្ន ដែលបានប្រើប្រាស់​តាំង​ពី​ចុង​សម័យ​អង្គរ​មក​ ហើយ​វា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ដៃ សម្រាប់​កត់​ត្រា​នូវ​បាលី ធម៌​ទេសនា ពង្សាវតារាជវង្ស ក្បួន​ចម្បាំង និង​ក្បួន​ច្បាប់​តម្រា​ផ្សេងៗ​ជាច្រើន​ទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែដោយ​ហេតុ​ថា សាស្ត្រា​ស្លឹករឹត ពិបាក​ធ្វើ ហើយ​ប្រទេស​យើង​បាន​ឆ្លង​កាត់​ភ្នក់​ភ្លើង​សង្រ្គាម​ច្រើន​លើក​ច្រើនសារហូតធ្វើឱ្យបាត់បង់ក្បួនគម្ពីរផ្សេងៗ ព្រម​ទាំង​មាន​លំហូរ​ចូល​នៃ​ប្រដាប់កត់ត្រាសម៧យថ្មី ដូចជា​ក្រដាស សៀវភៅ ​និង​ឧបករណ៍​អេឡិចត្រូនិក​ទំនើបៗ​ទៀត​នោះ សាស្ត្រា​ស្លឹក​រឹត​ក៏​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​មិន​សូវ យក​ចិត្ត​ទុក​ដាក់​ និង​ប្រើប្រាស់​នោះ​ឡើយ ​តែសម្រាប់អ្នកអភិរក្សាថែរក្សា ​នៅតែប្រឹងប្រែងផលិតវាដដែលមិនឱ្យបាត់បង់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងនោះផងដែរ តាមរយៈគណនីហ្វេសប៊ុក Nathavi Kim បានបង្ហោះវីដេអូមួយដែលមានក្មេងៗអង្គុយចារស្លឹករឹត យ៉ាងយកចិត្តទុកដាក់គួរឱ្យសរសើរខ្លាំង ​ថែមទាំងសរសេររៀបរាប់ថា៖ « ពួកគេជាអ្នករក្សាទុកនៅមរតកដូនតាខ្មែរដែលហៅថាគម្ពីរស្លឹករឹទ្ធ សរសេដោយដៃនៅលើស្លឹករឹទ្ធជាមួយនឹងកាប្រុងប្រយត្ន័ជាទីបំផុត ពីព្រោះបើមានកំហុសនៅលើពាក្យពេចន៍ណាមួយ គឺពួកគេត្រូវបោះចោលហើយសរសេម្តងទៀត..I am so proud of them as they have done an amazing work and it was my very first time see this on my eye in realities “how they make…#គម្ពីរស្លឹករឹទ្ធ »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរថា ​សាស្រ្តាស្លឹករឹត​ គឺផលិតពី​ស្លឹក​របស់​ដើម​ទ្រាំង ដោយដើម​ទ្រាំង​ មាន​ដើម​កំណើត​នៅ​ភាគ​ខាង​កើត​ និង​ខាង​ជើង​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​ស្រីលង្កា។ នៅ​ទ្វីប​អាស៊ី​អាគ្នេយ៍​វិញ​ ដើម​ទ្រាំង​នេះ​មាន​នៅ​ប្រទេស​កម្ពុជា​ ភូមា​ និង​ប្រទេស​ថៃ។ នៅ​ប្រទេស​កម្ពុជា​ ដើម​ទ្រាំង​ភាគ​ច្រើន​មាន​នៅ​ខេត្ត​ក្រចេះ​ និង​ខេត្ត​កំពង់ធំ។ ស្លឹកទ្រាំងនេះពេលគេយកដុត ​យកកាត់ ​និងយកចារអក្សររួច ​គេនឹងប្រែហៅវាថា ​« ស្លឹករឹត ​» ​វិញបែបនេះ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021