ចង់ឲ្យកូនអ្នកដឹងទុក្ខធុរៈឪពុកម្តាយនោះ គួរសាកល្បងតាម បងស្រីម្នាក់នេះប្រាកដជាជោគជ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ ប្រាកដណាស់ ជឿជាក់ថា ឪពុកម្តាយ១០០ នាក់និង ១០០នាក់ តែងរអ៊ូរទាំពីបញ្ហាកូនអាយុច្រើនហើយ តែនៅតែខូចនិង រពិសច្រើន ម្យ៉ាងទៀត​ កូនក៏ចាប់ផ្តើមធំឡើង តែមិនចេះដឹងខុសត្រូវ ល្អអាក្រក់ ពិសេសមិនទាន់ដឹងពីទំហំ ការខិតខំប្រឹងប្រែង ការនឿយហត់ ទុក្ខធុរៈ របស់ពួកគាត់ជាលោកប៉ាអ្នកម៉ាក់សោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ អ្នកជាឪពុកម្តាយ ដែលកំពុងប្រទះបញ្ហានេះ គួរសាកល្បងតាមបងស្រីម្នាក់ ដែលមានគណនីហ្វេសប៊ុកថា Kimtiev Sok បានសរសេររៀបរាប់យ៉ាងក្បោះក្បាយថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនៗដែលមិនធ្វើការងារផ្ទះ គឺប្រាកដជាមិនដឹងទុក្ខធុរៈ មិនដឹងគុណឪពុកម្តាយ ហើយក៏មិនយល់ពីភាពលំបាកក្នុងជីវិតឡើយ។ខាងក្រោមនេះគឺជាការបែងចែកការងារផ្ទះខ្លះៗទៅតាមវ័យរបស់កូនៗកូនអាយុ 2ឆ្នាំ ដល់ 3ឆ្នាំ ចេះបោះសំរាមចូលក្នុងធុងសំរាម ស្រោចផ្កា យកខោអាវទុកកូនអាយុ4ឆ្នាំ ដល់ 5ឆ្នាំ ជួយរៀបចំចានអារហារ ក្រោយបាយជួយប្រមូលចានដាក់កន្លែងលាង ចេះបត់ភួយ បត់អាវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រមូលរបស់លេងទុក។កូនអាយុ5ឆ្នាំ ដល់6ឆ្នាំ ចេះជួយជូតតុ បោកស្រោមជើង បោកលីអូខ្លួនឯង។កូនអាយុ7ឆ្នាំ ដល់12ឆ្នាំ ចេះបោសជូត រៀបចំបន្ទប់គេងដោយខ្លួនឯង លាងចាន ជូតផ្ទះ ធ្វើអារហារងាយៗ។ការងារផ្ទះ មើលទៅគឺពលកម្មងាយៗធម្មតាប៉ុន្តែអាចបង្រៀនកូនៗឱ្យមានឯករាជ្យម្ចាស់ការ ជឿជាក់លើខ្លួនឯង ចេះទទួលខុសត្រូវ ទាំងនេះហើយជាគុណសម្បត្តិមានតម្លៃអស់មួយជីវិតរបស់កូន។

ឪពុកម្តាយគួរផ្តល់ឱកាសឱ្យកូនបានស្វែងយល់ ទទួលបទពិសោធន៍ពីការធ្វើការងារផ្ទះ។កូនៗអាចរីកចម្រើនមួយកម្រិត ឪពុកម្តាយក៏អាចសម្រាកបានមួយកម្រិតដែរនេះគេហៅថា《ធំដឹងក្តី》៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

Leave a Reply