មន្ត្រីនគរបាលបានធ្វេីការព្យាយាមទប់ស្កាត់នឹងបានព្យាយាមពន្យល់រាល់ការធ្វេីដំណេីររបស់បងប្អូនទាំងអស់ដែលចង់ទៅទីកន្លែងដែលបងប្អូនព្រោះថាមួយរយះនេះរាជរដ្ឋាភិបាលបានធ្វេីការបិទខ្ទប់គ្រប់ទីកន្លែងដែលនេះជាវិធានការស្ថិតនៅក្នុងការទប់ស្កាត់ដេិំម្បីកុំអោយមានការឆ្លងបន្តទៀតតែមានបងប្អូនមួយចំនួនមិនទាន់យល់ការពង្រឹងនៅច្បាប់មួយនេះទេគឺនៅតែចង់បំបាននឹងបន្ទោសសមត្ថកិច្ចដែលមិនអនុញ្ញាតអោយខ្លួនធ្វេីការឆ្លងកាត់នឹងថែមទាំងមិនស្តាប់ទៀតផងដែលនេះបេីសិនជាមានបញ្ហាអ្វីទៅតេីមានអ្នកណាទទួលខុសត្រូវ។
កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ក្រោយស្រ្តីរូបនេះ បានឡាយនៅលើបណ្តាញសង្គមហ្វេសបុករបស់ខ្លួន ដោយចោទប្រកាន់ស.មត្ថកិច្ចនៅ តាមគោលដៅ មិនអនុញ្ញាតឲ្យគាត់ទៅព្យាបាលរបួ.សដៃ។ដែលស្រ្តីខាងលេីនេះមានទីលំនៅរស់នៅក្នុងបុរី ហ្គ្រែនភ្នំពេញ ខណ្ឌឬស្សីកែវ ត្រូវបានកម្លាំងន.គរបាលចុះទៅនាំខ្លួនតែតាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា សមត្ថកិច្ចនៅតាមគោលមិនបានហាមឃាត់គាត់នោះ
ឡើយ ប៉ុន្តែដោយសារផ្លូវចូលបុរី «ហ្គ្រែនភ្នំពេញ» មានការកកស្ទះខ្លាំង ទើបសមត្ថកិច្ចសុំឲ្យគាត់ថយក្រោយ និងវាងតាមផ្លូវផ្សេងវិញ។លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះថា ស្ត្រីរូប នេះមានឈ្មោះ ជុង អង្គបូរមី បានប្រើប្រាស់គណនី Fabebook ឈ្មោះ «Jo
Jo Beauty for All»។ស្រ្តីរូបនេះ បានធ្វើការឡាយវីដេអូ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចបុរី «ហ្គ្រែនភ្នំពេញ» ដោយបានចោ.ទប្រកា.ន់ខុសពីការពិតមកលើស.មត្ថកិច្ច កំពុងអនុវត្តសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ នៅគោលដៅមុខបុរី ហើយក៏ត្រូវបានស.មត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចុះទៅនាំខ្លួននៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ មកកាន់ស្នងការដ្ឋាននគ.របាលរាជធានី
ភ្នំពេញ។លោកបានបន្តថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ត្រីរូបនេះបានទទួលស្គាល់នូវកំហុ.សរបស់គាត់ ដោយបានធ្វើកិច្ចសន្យា ព្រមទាំងថតវីដេអូ សុំទោសជាសាធារណជនចំពោះថ្នាក់ដឹកនាំ សមត្ថកិច្ច ក៏ដូចជា ប្រជាពលដ្ឋទាំងអស់ ថា គាត់នឹងឈប់ប្រព្រឹត្តអំពើបែបនេះទៀតហើយ និងចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំ.ងឺកូវីដ១៩៕សូមទស្សនាវីដេអូខាងក្រោម