ប្រជាពលរដ្ឋ រស់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានការខ្លោចចិត្ត ពេលឃើញក្មេងស្រី ក្នុងវ័យ ៨ ឆ្នាំ ពរប្អូនស្រីបង្កើត អាយុទើប ១១ ខែ ដែលមានផ្ទុកជំងឺកូវីដ១៩ ហើយរង់ចាំរថយន្តសង្រ្គោះ មកដឹកទៅព្យាបាលជំងឺ។
យោងតាមប្រភពពីលោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ បានឲ្យដឹងថា នៅវេលាម៉ោង ១០ យប់ ថ្ងៃទី១៦ ខែមេសានេះ រថយន្តសង្រ្គោះរបស់ មន្ទីរពេទ្យបង្អែក ខណ្ឌច្បារអំពៅ ចុះទៅយកក្មេងស្រី ពីរនាក់បងប្អូន យកទៅព្យាបាលជំងឺកូវីដ១៩ ដែលមានវិជ្ជមានកូវីដ ១៩ គឺក្មេងស្រីអាយុ ១១ ខែ ដោយបងស្រីអាយុ ៨ ឆ្នាំ គឺស្ម័គ្រចិត្តទៅមើលថែប្អូន។
លោកស្រី ចៅសង្កាត់ បានឲ្យដឹងទៀតថាៈ ក្មេងស្រីអាយុទើប ១១ ខែនេះ បានឆ្លងជំងឺពីម្តាយ ហើយម្តាយបង្កើត ក្មេងស្រីអាយុ ១១ ខែនេះ បានឆ្លង និងយកទៅព្យាបាល មុនទៅហើយ។ ដូច្នេះជំងឺកូវីដ១៩នេះ ពិតជាសាហាវណាស់ សូម្បីតែក្មេងតូច ទើបមានអាយុ ១១ ខែសោះ ក៏ត្រូវឆ្លងផងដែរ ហើយពុំដឹងថាម្តាយក្មេងស្រី ទៅឆ្លងពីអ្នកណានោះទេ៕
គួរបញ្ជាក់ផងដែរថា នៅក្នុងចំណោមមនុស្ស ១៧៧នាក់ដែលក្នុងនោះមានភ្នំពេញចំនួន ២៣២នាក់ ព្រះសីហនុ ១២នាក់ កណ្តាល ៤នាក់ ព្រៃវែង ២នាក់ ពោធិ៍សាត់ ២នាក់ សៀមរាប ២នាក់ តាកែវ ២នាក់ កំពង់ចាម ២នាក់ ត្បូងឃ្មុំ ១នាក់ កំពង់ស្ពឺ ១នាក់ កំពង់ធំ ១នាក់ ស្វាយរៀង ១នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងសរុប= ៥៤៨០នាក់ អ្នកជាសះស្បើយ= ២៣៩៣ នាក់ (+៧៤) អ្នកកំពុងព្យាបាល= ៣០៤៤ នាក់ អ្នក ស្លា .ប់ = ៣៧ នាក់ ។