តារាខ្មែរទាំង ៤ ដួងនេះ ​លុយចាយមិនអស់ តែមិនចូលចិត្តសំញ៉ែញ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាប៉ុន្មានដួងនេះ មើលទៅស្ងប់ស្ងាត់មិនសូវបង្អូត ខ្ទរខ្ទារអ្វីទេ តែកុំទៅមើលពីទ្រព្យសម្បត្តិវិញ គឺថាមិនណយទេ។ ដូចពាក្យគេនិយាយថា មឹះៗកេះឆ្នាំងបាយធ្លុះ។ ជាក់ស្តែង បើយើងក្រឡេកមើលឲ្យបានច្បាស់នោះ យើងនឹងដឹងថា តារាល្បីឈ្មោះទាំងនេះ មានទាំងលុយ ទាំងទ្រព្យអចលវត្ថុមិនតិចទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា​ តារាប្រុសស្រីខាងក្រោមទាំងនេះ ត្រូវបានមហាជនភាគច្រើនដឹងរួចមកហើយថា ពួកគេពិតជាមានទ្រព្យធនមិនគួរឲ្យជឿ។ បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. កំពូលតារាច្រៀង លោក ព្រាប សុវត្ថិ

ដូចដឹងស្រាប់ហើយថា ជាមួយនឹងភាពល្បីល្បាយជាង ១ទសវត្សនេះ បានធ្វើឲ្យលោកបានទទួលកម្រៃមិនតិច ព្រមជាមួយនឹងការជោគជ័យក្នុងការរកស៊ី។ ទន្ទឹមនឹងនេះ លោកត្រូវបានគេដឹងថា មានដីជាច្រើនកន្លែង មិនថាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តទេ ព្រមគ្នានេះ លោកក៏មានហាងក្នុងកណ្តាប់ដៃក៏ច្រើនដែរ។ តែមើលទៅលោកហាក់បីដូចជា មិនខ្វល់ខ្វាយ បង្អួតវាទៅមហាជនអ្វីឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.តារាចម្រៀងយុវវ័យលោក ខេមរៈ សេរីមន្ត

ពិតណាស់ សម្រាប់លោក ខេមរៈ សេរីមន្តក៏មើលទៅធម្មតាដែរ ជាមួយនឹងផ្ទះវីឡាដ៏ស្កឹមស្កៃ ព្រមជាមួយនឹងដីជាច្រើនកន្លែងទាំងក្នុងទីក្រុងនិង តាមខេត្ត។ ថ្មីៗនេះ បានដឹងរួចមកហើយថា ភរិយាលោកទើបនឹងទិញឡានម៉ាកថ្មី Rolls Royce តម្លៃរាប់ស៊ិបម៉ឺនឲ្យលោក។ នេះបង្ហាញថា ប្រសិនបើភរិយាលោកមិនបានឲ្យកាដូនេះទេ លោកក៏ធ្វើដូចជាធម្មតា មើលទៅហាក់បីដូចជាគ្មានទ្រព្យអ្វីធំដំឡើយ។

៣.តារាចម្រៀងសម័យ អ្នកនាង ខាត់ សុខីម

ជាមួយនឹងភាពល្បីរន្ទឺ ពីវោហាសព្ទ សមត្ថភាពរបស់រូបនាង តារាស្រីរូបនេះ​ក៏ត្រូវបានអ្នកគាំទ្រដឹងដែរថា មានមុខរបរធំៗដូចជា ម្ចាស់ហាងលក់គ្រឿងសម្អាតសម្រាប់ផ្ទៃមុខជាដើម មានដីធ្លីស្ទើរគ្រប់ទីកន្លែងនៅភ្នំប្រសិទ្ធ និងមានក្រុមតន្ត្រីបុរាណធំមួយថែមទៀត។

៤.ពិធីករអ្នកនាង គង់ សុជាតិ

ពិតណាស់ អ្នកនាង គង់ សុជាតិ ជាសិល្បការិនីម្នាក់ ដែលជោគជ័យខ្លាំងក្នុងវិថីសិល្បៈ ក្នុងពេលបច្ចុប្បន្ននេះ រូបអ្នកនាងជាពិធីការិនីដែលកំពុងមានប្រជាប្រិយភាពខ្លាំង ដែលតែងតែឃើញវត្តមានក្នុងកម្មវិធីធំៗ។ ជាមួយគ្នានេះ អ្នកនាងក៏ជាម្ចាស់ហាងសាឡនធំមួយកន្លែងដែលមានឈ្មោះថា Socheat Beauty Salon& School៕

Leave a Reply