ស្នេហ៍ពិត (True Love)ពិតជាពិបាករកណាស់ក្នុងពេលបច្ចុប្បន្ននេះ។ មនុស្សគ្រប់គ្នាព្យាយាមទាមទារចង់បានពីគ្នាទៅវិញទៅមក ហើយក៏គ្មានមនុស្សណាម្នាក់ទទួលស្គាល់ភាពពិតរបស់ដៃគូដែលពួកគេស្រឡាញ់នោះទេ។ ប្រសិនបើអ្នកមាននរណាម្នាក់នៅក្នុងជីវិតរបស់អ្នកហើយមនុស្សនោះ គឺអ្នកស្រឡាញ់ដោយអស់ពីដួងចិត្តទោះបីជាអ្នកមិនអាចផ្លាស់ប្ដូរបានក៏ដោយតែអ្នករកបានរបស់ពិសេសក្នុងឆាកជីវិតរបស់អ្នកហើយ។ ស្នេហា
ពិតគឺជាអ្វីមួយដែលមនុស្សជាច្រើនចំណាយពេញមួយជីវិតរបស់ពួកគេដើម្បីស្វែងរកហើយនៅតែរកមិនឃើញ។ យ៉ាងណាមិញ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលយប់មិញនេះមានករណីបុរសម្នាក់បានជិះកង់ឌុបស្រីស្អាតប៉ុន្តែដោយផ្អែកល្ហែមយូរពេកក៏បានហួសម៉ោងដែលត្រូវបានគេកំពុងដើម្បីដាក់ បំ រា ម គោចរ ហើយក៏ត្រូវបានសមត្ថកិច្ច ឃា ត់ ខ្លួនដោយយកទាំងកង់ និងមនុស្សដើម្បីយកទៅធ្វើ ច
ត្តា ឡី ស័ ក ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ។យោងតាមការឱ្យដឹងពីសំណាក់វីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមបានឱ្យដឹងថា មុនពេលកើតហេតុបុរសខាងលើបានជិះកង់ទៅជួបជាមួយនឹងស្រីស្នេហ៍ដែលត្រូវជាសង្សាររបស់លោក ហើយក៏ជ្រុលម៉ោងពេលជិះត្រលប់មកវិញក៏ប្រទះនឹងសមត្ថកិច្ចធ្វើការ ឃា ត់ សួរនាំភ្លាមៗតែម្តង រហូតដល់ផ្អើលដល់បណ្តាសារព័ត៌មានមក
សម្ភាសន៍ផងដែរ។យ៉ាងណាក៏ដោយ ក្រោយមានការសម្រេចពីខាងសមត្ថកិច្ច បុរសខាងលើមិនបានធ្វើការតមាត់អ្វីច្រើននោះទេ ដោយគេបានលើកដៃសំពះ និងលើកកង់របស់ខ្លួនដាក់លើឡានរបស់សមត្ថកិច្ចតែម្តង។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺក្រោយការបង្ហោះវីដេអូរបស់បុរសខាងលើ មហាជននៅលើហ្វេសបុកបានធ្វើការ Share នូវវីដេអូនោះយ៉ាងច្រើន ដោយភ្ជាប់ជាមួយនឹង Caption លេងសើចថា
ស្នេហាពិតគឺពិតជាមាន ហើយអ្នកខ្លះទៀតក៏បានថាឱ្យបុរសនោះ មិនគួរណាជួបសង្សារដល់ភ្លេ ចខ្លួនលើសម៉ោងបែបនេះសោះ។ សូមទស្សនាវីដេអូខាងក្រោមនេះ