Connect with us

កំសាន្ត&ប្លែកៗ

ក្រោយឃេីញបុរសពិការជេីងដេីរកាន់ដៃបុរសពិការភ្នែកទៅទទួលវ៉ាក់សាំងធ្វេីអោយមានការរំជួលចិត្តដល់ប្រជាជននឹងលោក ឃឹម ហ្វីណង់ អភិបាលស្រុកវ័យក្មេង ក៏ពោលពាក្យបែបនេះថា…..

កាលពីម្សិលមិញ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ គេបានប្រទះឃើញគណនីហ្វេសប៊ុកលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី វ័យក្មេង បានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹក ធ្វើឲ្យមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសកម្មភាព អ្នកពិការជើង ដឹកដៃ អ្នកពិការភ្នែក ទៅចាក់វ៉ាក់សាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ លោក ឃឹម ហ្វីណង់ ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “គេថា«មិត្តល្អ»មិនមែនជារឿងអ្វីធំដុំនោះទេ តែជារឿងតូចៗដែលពិបាកនឹងពណ៌នាឱ្យចំ ដូចជាពេលដែលអ្នកពិការជើងដឹកដៃអ្នកពិការភ្នែកទៅចាក់វ៉ាក់សាំងជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាប្រៀបបានទៅនឹងផ្កាយដែលតែងតែរះនៅលើវេហា ទោះបីនៅឆ្ងាយមើលមិនឃើញប៉ុណ្ណា ក៏ដួងតារានៅតែរះរង់ចាំនៅទីនោះគ្រប់ពេលជានិច្ច មិនថាកាលៈទេសៈណាក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមឱ្យរូបភាពប៉ុន្មានសន្លឹកនេះ ក្លាយទៅជាកម្លាំងបណ្តាលចិត្តធ្វើឱ្យមិត្តភាពរបស់យើងទាំងអស់គ្នាកាន់តែរឹងមាំយូរអង្វែង និងពោរពេញទៅដោយអត្ថន័យនៅក្នុងឆ្នាំថ្មីនេះ!”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ ក៏មានអ្នកប្រើបណ្តាញសង្គមហ្វេសបុកជាច្រើនចូលខមិនថា៖ ដូចនាយខ្វាក់ នាយខ្វិន ក្នុងរឿងនិទាន ភាពស្រឡាញ់និង សាមគ្គីគ្នា,ជ្រាបដល់បេះដូង!,អត្ថន័យជ្រាលជ្រៅ,មើលហើយចង់យំណាស់បង,ពិបាករកណាស់,មើលទៅហាក់ដូចជាតិចតួច តែវាបានបង្កប់នូវទឹកចិត្តដ៏ធំធេង,មើលទៅពួកគាត់គឺជាអតីតទាហានពួកគាត់ជាវីរះបុរសការពារទឹកដីគួរតែទទួលបាននៅជីវភាពរស់នៅដែលល្អប្រសើរសាកសមនិងការលះបង់របស់ពួកគាត់ចំពោះជាតិនិងប្រជាជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមានខមិនជាច្រើនទៀត ដែលបង្ហាញពីក្តីរំភើប និងរំជួលចិត្តយ៉ាងខ្លាំងក្រោយឃើញរូបប៉ុន្មានសន្លឹកនេះមក។ ប្រិយមិត្តចងដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021