ជីវិតកើតមកក្នុងពិភពតែមួយ ប៉ុន្តែអ្នកមិនអាចកំណត់ចាប់យកវាសនាល្អឬអាក្រក់បាននោះទេ ពោលគឺគ្រប់យ៉ាងសុទ្ធតែធម្មជាតិជាអ្នកកំណត់មកទាំងអស់។ កូនខ្លះកើតមកក្នុងជីវភាពគ្រួសារធូរធារសម្បូរសប្បាយចាយ តែទន្ទឹមនោះកូនខ្លះទៀតកើតមកមានម្ដាយតែគ្មានឪពុក ខ្លះកើតមកបានឃើញពន្លឺថ្ងៃដូចគេឯង តែការរស់នៅសឹងតែរកបាយចម្អែតក្រពះគ្មាន។
មានតែអ្នកធ្លាប់បានជួបទេ ទើបយល់អារម្មណ៍មួយនេះ! នៅពេលដែលយើងជាកូនកំព្រា ដើរតែតោគ្មានការថ្នាក់ថ្នម មិនមានឱកាសទទួលភាពកក់ក្ដៅ បានត្រឹមឈរសម្លឹងពីចម្ងាយ ហើយអាសូរស្ដាយនឹងព្រហ្មលិខិតរបស់ខ្លួនឯង ដែលគ្មានសំណាងដូចកូនគេឯទៀត ទាំងដែលខ្លះគេអាយុស្រករឯងដែរនោះ៕