មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីស្ត្រីម្នាក់ធ្វើតេ ស្តវិជ្ជមានកូវីដ១៩ ហើយនៅពេលដែលឡានពេទ្យមកយក
ស្រាប់តែស្ត្រីខាងលើមិនព្រមទៅ ហើយបានទា ម ទារធ្វើការ ច .ង ក រ ស .ម្លា .ប់ ខ្លួន ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្តង
ដែលករណីនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ស្ថិតភូមិព្រៃក្រឡាខាងកើត ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។
យោងតាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីរូបនេះមានឈ្មោះ នេត សារឹម អាយុ៥០ឆ្នាំ រស់នៅភូមិព្រៃក្រឡាខាងកើត ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
ស្ត្រីខាងលើ រួមទាំងប្ដីឈ្មោះ កន លាភ អាយុ៥១ឆ្នាំ បាននាំគ្នាទៅរកស៊ីនៅឯស្រុកថៃឯណោះ ប៉ុន្តែទាំង២នាក់ប្ដីប្រពន្ធក៏បានត្រឡប់មកស្រុកវិញ
ហើយក៏ត្រូវរថយន្តរបស់យោធាបានដឹ កមកដល់មណ្ឌល២ ដើម្បីធ្វើ ច ត្តា ឡី ស័ ក នៅវិទ្យាល័យព្រះរាជសំភា នៅជើងភ្នំកកេះ ក្នុងក្រុងកំពត ។
ប្រភពដដែលបន្តថា ការធ្វើតេស្តលើកទី១ នៅថ្ងៃទី២៨ មីនា ទាំង២នាក់ប្ដីប្រពន្ធឃើញថា សុខភាពល្អទាំងអស់គ្នា គឺអវិជ្ជមានកូវីដ ក៏ឱ្យត្រឡប់ទៅផ្ទះវិញដើម្បីធ្វើ ច ត្តា ឡី ស័ ក នៅផ្ទះបន្ត។
ប៉ុន្តែពួកគាត់នឹងត្រូវធ្វើតេ ស្តលើកទី២ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះទៀត តែលទ្ធផលចុងក្រោយនៅល្ងាចថ្ងៃទី១២ ខែមេសានេះ ស្រាប់តែលិខិតរបស់គ្រូពេទ្យបានជួនដំណឹងមកអាជ្ញាធរស្រុកបន្ទាយមាស ដោយអះអាងថា ស្ត្រីឈ្មោះ នេត សារឹម មានលទ្ធផលវិជ្ជមានកូវីដ១៩។
ក្រោយមកនៅល្ងាចថ្ងៃទី១២ ខែមេសាដដែលនោះ នគរបាលស្រុក រួមទាំងមន្ត្រីនគរបាលប៉ុស្តិ៍សហការជាមួយកងរាជ អា វុ ធ ហ ត្ថ ស្រុក បានចុះទៅដើម្បីយកស្ត្រីដែលមានវិជ្ជមានកូវីដ១៩ទៅព្យាបាល
ហើយមិនឱ្យប៉ះពាល់ជាមួយនឹងប្តីរបស់គាត់នោះទេ ដោយឱ្យគាត់ចេញទៅក្រៅ ដើម្បីរង់ចាំរថយន្តរបស់មន្ទីរពេទ្យមកដល់ ស្រាប់តែស្ត្រីរូបនោះប្រុង ច .ង ក ប ញ្ច ប់ ជី វិ ត ដោយខ្លួនឯង ធ្វើឱ្យមន្ត្រីនគរបាល រួមទាំងមន្ត្រីកងរាជ អា វុ ធ ហ ត្ថ វង្វេងឈឺក្បាលឡើងវិ លមុខតែម្តង។
បើតាមលោក ជីវ វុទ្ធី វេជ្ជបណ្ឌិតទទួលផ្នែកជំងឺឆ្លងនៅមន្ទីរពេទ្យបង្អែកកំពង់ត្រាច ក៏បានប្រាប់ទៅស្ត្រីវិជ្ជមានកូវីដ១៩ថា កុំអោយមានការ ភ័ យ ខ្លា ច អី ព្រោះគ្រូពេទ្យមកដឹកទៅព្យាបាលហើយ។
ចំណែកឯបុរសជាប្ដី គឺការធ្វើតេស្តមិនត្រូវរកឃើញមេរោគនោះទេ។ លោកវេជ្ជបណ្ឌិតប្រាប់ទៀតថា ចំណែកអ្នកដែលបានប៉ះពាល់ទាំងអស់នៅរសៀលថ្ងៃទី១៣ ដដែលនេះ ក្រុមគ្រូពេទ្យនឹងក៏ចុះមកដល់ផ្ទះដើម្បីយកសំណាក ដែលមានគ្នាជាង១៥នាក់ផងដែរ។
លោកអភិបាលស្រុកមានការព្រួយបារម្ភបន្ថែមថា ក្រុមគ្រួសារនេះបានចេញទៅធ្វើការរោងចក្រពូចិនកណ្ដាលទួលផង និងសាច់ញាតិម្នាក់ទៀតក៏ចេញទៅធ្វើការឱ្យក្រុមហ៊ុនស៊ីម៉ង់អូតទៀត។
លោក មួងនឿន ក៏បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ស្រុកបន្ទាយមាស ទើបតែមានកើតកូវីដ១៩ ទៅលើស្ត្រីឈ្មោះ នេត សារឹម នេះតែម្នាក់ទេ។