Connect with us

កំសាន្ត&ប្លែកៗ

អស្ចារ្យ!! កូនខ្មែរពូជអង្គរ វ័យត្រឹម២០ឆ្នាំរៀនចប់ជំនាញបើកយន្តហោះពីអាមេរិក យ៉ាងស្ទាត់ត្រៀមរួចសម្រាប់Airbus…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបខ្លះៗហើយថា កាលពីដើមខែតុលា២០១៩កន្លងទៅ យុវជនខ្មែរមួយរូបមានឈ្មោះ សេង ស៊ុយហាក់ បានទៅសិក្សាជំនាញបើកបរយន្តហោះនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ហើយបានត្រលប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ។ ដូចតាមការរៀបរាប់របស់យុវជន ស៊ុយហាក់ ប្រាប់អំពីស្ថានភាព និងបទពិសោធន៍ចំណេះជំនាញបើកបរយន្តហោះនៅអាមេរិកដែលជាអាជីពក្នុងក្ដីស្រមៃរបស់ខ្លួនតាំងពីក្មេងមកម៉្លេះ រហូតដល់បច្ចុប្បន្នលោកបានបញ្ចប់ការសិក្សាក្នុងវិស័យអាកាសចរដែលមានអាយុត្រឹមតែ២០ឆ្នាំតែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជន សេង ស៊ុយហាក់ ប្រាប់ថា មូលហេតុដែលខ្លួនសម្រេចចិត្តរៀនផ្នែកបើកបរយន្តហោះនេះ គឺដោយសារចិត្តស្រលាញ់ពីក្មេង និងដោយសារមើលឃើញថា នៅប្រទេសខ្មែរយើង មិនទាន់សូវមានជំនាញបើកយន្តហោះនេះច្រើននៅឡើយទេ។ លោកបានចេញដំណើរទៅសិក្សាជំនាញបើកបរយន្តហោះ (Pilot Training) នៅសាលាបង្រៀនបើកបរយន្តហោះ US

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Aviation Academy (USAA) នៅDenton រដ្ឋTexas សហរដ្ឋអាមេរិក បង្រៀនដោយគ្រូបង្រៀនជនជាតិអាមេរិក ជនជាតិឥណ្ឌា និងជនជាតិសាំងហ្គាពួរផងដែរ ហើយចំណែកឯមិត្តរួមថ្នាក់វិញ មានចម្រុះជាតិសាសន៍ដូចជា ជនជាតិខ្មែរ និងប្រទេសផ្សេងៗទៀតហើយភាគច្រើនជនជាតិចិន និងអាមេរិក។ ពួកគាត់បង្រៀនផ្នែកបច្ចេកទេសនៃការហោះហើរ ទៅតាមកម្រិតមួយដែលសាលាបានកំណត់ដល់សិស្ស បើសិនជាសិស្សមិនអាចធ្វើបានទេ នោះគ្រូនឹងព្យាយាមណែនាំទៅតាមបែបបទស្ដង់ដានៃការហោះហើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុកម្ដាយរបស់យុវជន សេង ស៊ុយហាក់ ពួកគាត់យល់ព្រមឱ្យទៅរៀនជំនាញបើកបរយន្តហោះនេះ ក៏ព្រោះតែពួកគាត់យល់ឃើញថា ការងារមួយនេះកូនរបស់ខ្លួនពិតជាស្រលាញ់ ហើយមានដុងផ្នែកជំនាញនេះស្រាប់។ ក្រោយមក ពួកគាត់បានស៊ើបសួរលម្អិតអំពីមុខជំនាញសិក្សា និងការងារអាជីពមួយនេះថាល្អ និងប្រយោជន៍នៅថ្ងៃខាងមុខ តែទោះបីជាទីផ្សារការងារផ្នែកបើកបរយន្តនៅកម្ពុជាមិនទាន់សូវមានច្រើនឡើយ ហើយសាលាបង្ហាត់បង្រៀនផ្នែកនេះក៏មិនទាន់មានដែរ តែយ៉ាងណាក៏ត្រូវខំអត់ធន់ដើម្បីឱ្យកូនប្រុសបានទៅរៀនសូត្រជំនាញដែលខ្លួនស្រលាញ់ ហើយជាការងារមួយដែលគេខ្វះខាតនៅក្នុងប្រទេស ដើម្បីបណ្ដុះកូនប្រុសឱ្យក្លាយខ្លួនជា ធនធានមនុស្សសម្រាប់ប្រទេសជាតិនៅថ្ងៃអនាគត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យុវជន សេង ស៊ុយហាក់ និយាយថា លក្ខខណ្ឌដែលគេតម្រូវមុននឹងសិស្សបានចូលរៀននៅទីនោះគឺ ទីមួយមានសមត្ថភាពអាចសរសេរ និយាយភាសាអង់គ្លេសដើម្បីទាក់ទងគ្នាបាន ទីពីរគឺត្រូវទៅពិនិត្យសុខភាពដោយមានការទទួលពី ស្គាល់ជាលក្ខណៈស្ដង់ដា ដូចជាការពិនិត្យនៅសាំងហ្គាពួរ ម៉ាឡេ និងអាមេរិកក៏មាន។ ពេលចូលរៀនដំបូងៗនៅសហរដ្ឋអាមេរិក ខ្លួនពិតជាមានផលវិបាកច្រើន ក្នុងនោះមានការបន្សាំខ្លួនទៅនឹងមជ្ឈដ្ឋានថ្មីមួយទៀតដែលមានភាពខុសគ្នាទាំងវប្បធម៌ទំនៀមទម្លាប់ ពេលវេលា និងរបៀបនៃការរស់នៅទាំងស្រុងពីកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាក្ដី យុវជនរូបនេះពិតជាពេញចិត្ត និងកោតសរសើរចំពោះវិន័យ និងច្បាប់គោលការណ៍ទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់នៃកម្មវិធីសិក្សានៅទីនោះផងដែរ ព្រោះមនុស្សនៅទីនោះភាគច្រើនជាមនុស្សមានវិន័យល្អ និងគោរពពេលវេលាជាការសំខាន់។ យុវជនដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ បន្តទៀតថា លោកសិក្សាមុខវិជ្ជាបើកបរយន្តហោះនេះ អស់រយៈពេល ១២ខែ និងទទួលបាន License ចំនួនបី ដែលទីមួយ Private License ជាអាជ្ញាបណ្ឌដំបូងដែលអនុញ្ញាតឱ្យបើកបរយន្តហោះទៅណាតែម្នាក់ឯងបាន ហើយសាលាបង្រៀនតម្រូវឱ្យសិស្សរៀន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណេះដឹង ទ្រឹស្ដីនៃបច្ចេកទេសនៃការបើកបរយន្តហោះ ប្រមាណ៣ទៅ៤ខែទៀត រួចទទួលបានអាជ្ញាបណ្ឌ Private License។ ឯអាជ្ញាបណ្ឌទីពីរគឺ Instrument rating សិស្សអាចមានសិទ្ធិហោះចូលពពកបាន ហើយជាធម្មតាគេតម្រូវឱ្យរៀន២ខែ ក៏ប៉ុន្តែស៊ុយហាក់ អាចរៀនត្រឹមតែ១ខែប៉ុណ្ណោះ។ អាជ្ញាបណ្ឌទីបីគឺ Commercial License អ្នកបើកយន្តហោះ អាចដឹកអ្នកដំណើរដោយប្រើប្រាស់ម៉ាស៊ីនពីរបានដោយប្រើរយៈពេល ២ខែក្នុងការសិក្សា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចនេះយុវជន ស៊ុយហាក់ តែងតែឆ្លៀតពេលទំនេរនៅរសៀលមើលមេរៀនត្រៀមទុកប្រលងវគ្គទ្រឹស្ដី។ ម្យ៉ាងវិញទៀតជានិច្ចកាល យុវជនរូបនេះតែងតែរំលឹកមេរៀនឱ្យបានយល់យ៉ាងហោចណាស់ឱ្យបាន ៨០ភាគរយជាមុនសិន ហើយមានចម្ងល់អ្វីអាចសួរគ្រូសម្រាប់អំឡុងពេលចូលរៀនមុខវិជ្ជាទាំងនោះ។ ទាំងនេះជាវិធីសាស្រ្តក្នុងការសិក្សារបស់ស៊ុយហាក់ អាចវាជាអ្វីដែលអាចជម្រុញឱ្យស៊ុយហាក់ មានសមត្ថភាពខ្ពស់ក្នុងការសិក្សាទាំងមេរៀនទ្រឹស្ដី និងការអនុវត្តផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មេរៀនដែលត្រូវផ្ដោតមុននឹងយើងបើកយន្តហោះផ្ទាល់ យើងត្រូវគណនាទម្ងន់នៅលើយន្តហោះជាមុនសិនថាតើ ទម្ងន់ដែលផ្ទុកអាចអនុញ្ញាតឱ្យយើងអាចចេញជើងហោះហើរបានហើយនៅ ឬក៏យ៉ាងណា? រួចត្រូវចេះព្យាករណ៍អាកាសធាតុដែលគេកំណត់ឱ្យបើកសម្រាប់សិស្សអនុវត្តផ្ទាល់ ដឹងពីច្បាប់ដែលសាលាដាក់ឱ្យ។ តាមបទពិសោធន៍របស់យុវជន ស៊ុយហាក់ ប្រាប់ថា ប្រលងសួរសំណួរផ្ទាល់មាត់ពិតជាពិបាកខ្លាំង និងតឹងរ៉ឹងតែម្ដង ក្នុងចំណោម ១០០សំណួរ ត្រូវឆ្លើយឱ្យបានត្រឹមត្រូវយ៉ាងហោចណាស់ ៩៧សំណួរ បើឆ្លើយខុសលើសពី៣សំណួរ សិស្សនឹងត្រូវធ្លាក់មុខវិជ្ជានោះតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សំណួរទាំងនោះទាក់ទងនឹងមេរៀនទ្រឹស្ដីផ្សារភ្ជាប់ទៅនឹងការអនុវត្តផ្ទាល់ដូចជា អាកាសធាតុ ការព្យាករណ៍ អត្តសញ្ញាណនៃពពក សមាសភាគផ្សេងៗដែលទាក់ទងទៅនឹងតម្រូវការចំណេះដឹងនៃការបើកបរយន្តហោះ ទាំងល្បឿនហោះហើរ កំណត់ឈ្មោះ និងគណនាមាឌសាំងសម្រាប់បើកយន្តហោះឱ្យបានត្រូវទៅតាមចំនួនមនុស្សជិះនៅលើយន្តហោះ ការជួបឧបសគ្គនៅអំឡុងពេលបើកបរ តើយើងត្រូវធ្វើដូចម្ដេច?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការសិក្សាផ្នែកអាកាសចរនេះ វាទាមទារឱ្យសិស្សម្នាក់ៗ ត្រូវមានទំនុកចិត្តលើខ្លួនឯង មិនងាយបោះបង់ មានភាពអត់ធ្មត់ ព្យាយាមតស៊ូ បើកចិត្តឱ្យទូលាយនឹងអាជីពមួយនេះ នៅពេលរៀនចប់គ្រប់ៗគ្នាដែលបានប្រលងចប់គឺសុទ្ធតែមានជំនាញប្រកបដោយវិជ្ជាជីវៈច្បាស់លាស់។ នៅពេលមានអាជីពជាអ្នកបើកបរយន្តហោះហើយ នោះអ្នកនឹងធ្វើតេស្តជារៀងរាល់៦ខែម្ដងៗរហូតដល់ចូលនិវត្តន៍ នេះគឺដើម្បីឱ្យប្រាកដថា ស្នាដៃនៃការបើកបររបស់អ្នកបើកយន្តហោះ នៅតែអាចទ្រាំទ្រ និងបានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនកាន់តែប្រសើរឡើងៗ អាចបំរើសេវាកម្មជូនអ្នកដំណើរប្រកបដោយសុខសុវត្ថិភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យុវជន សេង ស៊ុយហាក់ បានបញ្ជាក់ថា ខ្លួនធ្លាប់ជួបបទពិសោធន៍មួយ នៅពេលជិតចុះព្រលាន យន្តហោះត្រូវបានដាច់ចរន្តអគ្គិសនីភ្លាមៗ ជួនកាលគ្រូអាចពន្លត់ម៉ាស៊ីនមួយទុកម៉ាស៊ីនមួយទៀតដើម្បីសាកល្បងតេស្តសមត្ថភាពសិស្សក៏ថាបាន តែមានលោកគ្រូនៅចាំជួយសម្របសម្រួលដំណើរការម៉ាស៊ីនតាមក្រោយ។ ថ្វីបើវាពិបាក ហើយត្រូវអត់ធ្មត់ខ្លាំង ក៏ស៊ុយហាក់ តែងតែប្រាប់ខ្លួនថា ខ្លួនត្រូវឆ្លងកាត់ឧបសគ្គមួយនេះឱ្យបាន ព្រោះវាជាក្ដីស្រមៃដែលខ្លួនស្រលាញ់ និងចង់ធ្វើតាំងពីក្មេងមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យុវជន សេង ស៊ុយហាក់ និយាយថា «នៅថ្ងៃខាងមុខ ខ្ញុំមានបំណងនឹងបន្តរៀនបើកយន្តហោះប្រភេទមួយទៀតគឺ Airbus 320 Type Rating ត្រូវរៀនរយៈពេល០២ខែបន្តទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ដែលអាចដឹកអ្នកដំណើរពី១០០ ទៅ១៥០នាក់។ បន្ទាប់ពីរៀនចប់ ខ្ញុំបាទនឹងត្រលប់មកកម្ពុជា និងស្វែងរកការងារនៅស្រុកយើងជាបន្តបន្ទាប់ទៀត និងគោរពតាមការងារនៃគោលការណ៍របស់ក្រុមហ៊ុនអាកាសយានដ្ឋាននោះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាការផ្ដាំផ្ញើរទៅដល់អ្នកចង់រៀនជំនាញអាកាសចរ យុវជន ស៊ុយហាក់ ប្រាប់ថា វាមិនពិបាកដូចអ្វីដែលអ្នកគ្រប់គ្នាគ្រាន់តែគិតទេ សាលាមានគ្រូបង្ហាត់បង្រៀនដល់សិស្ស ពួកគាត់នៅចាំពន្យល់ណែនាំពីកំហុសណាដែលត្រូវកែ ពេលជួបឧបសគ្គអ្វី ត្រូវដោះស្រាយដោយរបៀបណាយ៉ាងក្បោះក្បាយ ហើយយើងជាសិស្សខិតខំប្រឹងប្រែងរៀនសូត្រតាមអ្វីដែលគ្រូបានបង្ហាត់បង្រៀនយើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងចេះកំណត់ពេលវេលារៀនសូត្រតាមពេលកំណត់។ លោកបានបន្ថែមថា «ជាចុងក្រោយ ខ្ញុំបាទពិតជាមានអារម្មណ៍រំភើបដែលអាចសម្រេចនូវក្ដីស្រមៃរបស់ខ្លួនតាំងពីតូចមក ហើយបានបញ្ចប់ការសិក្សាជំនាញបើកបរយន្តហោះ យកកិត្តយសឱ្យគ្រួសារ ប្រទេសជាតិ។ ទំរាំដែលដែលអាចមានថ្ងៃនេះ គឺដោយសារមានការចូលរួមជម្រុញលើកទឹកចិត្តពីសំណាក់អ្នកនៅជុំវិញខ្លួន និងមានការផ្គត់ផ្គង់ថវិកាពីក្រុមគ្រួសារផ្ទាល់គឺ អ្នកមានគុណទាំងពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយវិញទៀត ខ្ញុំបាទសូមថ្លែងអំណរគុណជូនទៅដល់ ឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុកខាងរដ្ឋលេខាអាកាសចរស៊ីវិល និងឯកឧត្តមអគ្គនាយកខាងបច្ចេកទេសនៃរដ្ឋលេខាអាកាសចរស៊ីវិល ដែលបានជួយជម្រុញ និងលើកទឹកចិត្តដល់កូនខ្មែរជាច្រើនរូបក៏ដូចជា រូបខ្ញុំបាទផ្ទាល់ មានឱកាសបានសិក្សាជំនាញអាកាសយានិក ដើម្បីក្លាយខ្លួនជាផ្នែកមួយនៃធនធានមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនតទៅមុខទៀត»៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021